មាសធ្លាក់ចុះយ៉ាងគំហុក តើគួរទិញដី ឬទិញមាស? អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ផ្តល់យោបល់មួយដ៏សមហេតុផល
ការទិញដី និង ទិញមាស ជាចំណុចមួយដែលគ្រប់គ្នាតែងលើកមកពិចារណានៅក្នុងការបណ្តាក់ទុន។ កន្លងមក អ្នកទិញដីមានទស្សនៈថា ការទិញដីអាចមានឱកាសចំណេញច្រើនពេលដាក់លក់នៅថ្ងៃក្រោយ។ រីឯអ្នកទិញមាសយល់ថា មាសអាចងាយស្រួលលក់ និង ចំណេញនៅពេលវាឡើងថ្លៃ។ ជាមួយសំណួរទៅលើចំណុចនេះដែរ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក៏បានផ្តល់ចម្លើយជាយោបល់សមហេតុផលផងដែរ។
ជាក់ស្តែងនៅក្នុងបទសម្ភាសជាមួយ movinpixmedia អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានឆ្លើយយ៉ាងខ្លីថា ទិញមាស កុំទិញដី។ លោកថាវិស័យអចលនទ្រព្យបច្ចុប្បន្នមិនឡើង ដោយសារតែមិនមានលុយចូល។ ការដែលដីធ្លីឡើងថ្លៃ ក៏ដោយសារតែមានបរទេសចូលមកទិញ ដែលលំហូរសាច់ប្រាក់ចូលមកពីក្រៅប្រទេស។ លោកថាទិញដីវាមិនឡើងទេ តែបើទិញមាស វាមានឡើងមានចុះ។ ហើយបើយកលុយទៅដាក់ធនាគារ វាចំណេញជាងការទិញដី និង ទិញមាសទៀត។
លោកថា បច្ចុប្បន្នសេដ្ឋកិច្ចធ្លាក់ចុះមិនឡើងដោយសារតែ យើងធ្វើអ្វីទៅមិនឡើង រកមិនបាន។ ដូចនេះគួរសម្រាកទប់ខ្លួនឱ្យស្រួល ឱ្យនឹង យើងដើរទៅមុខមិនបានប្រសើរជាងយើងសន្លប់។ អីចឹងទប់ខ្លួនឯងឱ្យនឹង ទោះមិនបានដើរហីចុះឱ្យតែបានរស់៕