គម្រោងដីធ្លីទំហំ ២០០ ហិកតា នៅតារាសាគរកម្ពុជា ត្រូវបានគេបង្ហើបពីការដាក់លក់ក្នុងតម្លៃសមរម្យក្នុងរយៈពេលមួយឆ្នាំ
ថ្មីៗនេះ ការទិញលក់ដីធ្លីនៅតំបន់តារាសាគរ នៃប្រទេសកម្ពុជា បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីទីផ្សារ និង អ្នកវិនិយោគ។ នេះបើយោងតាមព័ត៌មានដែលទទួលបាន នៅក្នុងឆ្នាំបន្ទាប់ ផ្ទៃដី ២០០ ហិកតា នឹងត្រូវដាក់លក់ក្នុងតម្លៃទាប។ នៅពីក្រោយនៃការទិញលក់ដីធ្លីជាបន្តបន្ទាប់នេះ គឺជាផ្នែកមួយនៃផែនការធ្វើឱ្យប្រសើរឡើងថ្មីសម្រាប់តំបន់បឹងសុបិនតារា-តារាសាគរ ហើយក៏ជាគម្រោងវិនិយោគសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និង ចិន ។
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា ឆ្នាំ ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៥៣ ជាមួយនឹងចំនួនទឹកប្រាក់វិនិយោគដែលបានព្រមព្រៀងគ្នាចំនួន ១,២ ពាន់លានដុល្លារអាមេរិក។ ក្នុងចំណោមនោះ ការវិនិយោគរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានចំនួន ៨៤,៧% នៃការវិនិយោគ។ នេះបង្ហាញថាជំហរវិនិយោគរបស់ចិននៅកម្ពុជាមានភាពរឹងមាំ និង មានសន្ទុះកំណើនជាក់ស្តែង។ លើសពីនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ចិន បានកើនឡើងលើសពី ១០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៤,៥% ដែលបានពង្រឹងជំហររបស់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាឱ្យកាន់តែរឹងមាំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ កាលពីខែសីហាឆ្នាំនេះ គម្រោងនេះមានទុនវិនិយោគសរុបចំនួន ១,៧ ពាន់លានដុល្លារអាមេរិក និង ដឹកនាំដោយក្រុមហ៊ុនរដ្ឋកម្ពុជា និង ក្រុមហ៊ុនក្នុងស្រុក ដែលមានក្រុមហ៊ុនចិនចូលរួមក្នុងការវិនិយោគ និង ការសាងសង់ផ្លូវនាវាចរណ៍ទី ២។ គម្រោងព្រែកជីកហ្វូណនតេជោនឹងមិនត្រឹមតែលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារក្នុងស្រុកមួយចំនួនធំផងដែរ។ ជាមួយគ្នានេះ កម្ពុជាបានអនុវត្តប្រព័ន្ធច្រកចេញចូលតាមប្រព័ន្ធអេឡិចត្រូនិកនៅអាកាសយានដ្ឋានអន្តរជាតិធំៗចំនួន ០៣ ក្នុងរាជធានីភ្នំពេញ សៀមរាប និង ព្រះសីហនុ ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដោយរួមបញ្ចូលទម្រង់បែបបទផ្សេងៗ និង បន្ថែមមុខងារបន្ថែមដូចជា ទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ព័ត៌មានការធ្វើដំណើរ និង ព័ត៌មានសង្គ្រោះបន្ទាន់ជាដើម ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។
សកម្មភាព និង គំនិតផ្តួចផ្តើមគោលនយោបាយទាំងនេះបានបង្កើនភាពទាក់ទាញការវិនិយោគរបស់កម្ពុជា។ យោងតាមប្រភពផ្ទៃក្នុងបានឲ្យដឹងថា ដីភាគច្រើននៃដីចំនួន ២០០ ហិកតាដែលត្រូវដាក់លក់នៅក្នុងតំបន់តារាសាគរ គឺស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍សំខាន់ៗ ការលក់ដីឡូតិ៍ទាំងនេះនឹងនាំមកនូវការដាក់ទុនយ៉ាងច្រើនដល់គម្រោងអភិវឌ្ឍន៍នាពេលអនាគត។ ការទិញលក់ដីធ្លីទាំងនេះមិនត្រឹមតែជាផ្នែកនៃផែនការធ្វើឱ្យប្រសើរឡើងថ្មីសម្រាប់តំបន់នេះប៉ុណ្ណោះទេ ថែមទាំងជាការជំរុញការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។
ផែនការធ្វើឱ្យប្រសើរឡើងថ្មីនៃតំបន់បឹងសុបិនតារា-តារាសាគរ គ្របដណ្តប់រចនាសម្ព័ន្ធពហុកម្រិតនៃ «រង្វង់មួយមជ្ឈមណ្ឌលពីរ អ័ក្សពីរ និងខ្សែក្រវ៉ាត់ពីរ ស្នូលបី និងតំបន់ប្រាំមួយ» មានគោលបំណងផ្តល់ជូនភ្ញៀវទេសចរ និង អ្នករស់នៅក្នុងតំបន់នូវបរិយាកាសលំហែកាយ និងវិស្សមកាលពហុមុខងារ រួមបញ្ចូលទាំងរមណីយដ្ឋានថែទាំសុខភាព រមណីយដ្ឋានអេកូឡូស៊ីជុំវិញបឹង តំបន់គាំទ្រនិងសេវាកម្មចម្រុះ តំបន់វប្បធម៌អឺរ៉ុប តំបន់គំរូទេសចរណ៍ឆ្នេរសមុទ្រ និងសួនកម្សាន្តព្រះពុទ្ធសាសនា។ តំបន់ដែលបានគ្រោងទុកយ៉ាងសម្រិតសម្រាំងនេះ នឹងមិនត្រឹមតែលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់មុខមាត់តំបន់តារាសាគរលើឆាកអន្តរជាតិ និង ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឱ្យមកទស្សនាកម្សាន្ត សម្រាកលំហែកាយ។ ទន្ទឹមនឹងនោះ ការឈានទៅមុខនៃផែនការទាំងនេះក៏នឹងជម្រុញភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យក្នុងតំបន់ ដែលផ្តល់ឱកាសជាច្រើនសម្រាប់អ្នកវិនិយោគ។
សម្រាប់វិនិយោគិន ដែលមានការយកចិត្តទុកដាក់អំពីការអភិវឌ្ឍអចលនទ្រព្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង អ្នកចូលចិត្តធ្វើដំណើរទេសចរណ៍ ការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងតំបន់តារាសាគរ គឺពិតជាពោរពេញដោយភាពទាក់ទាញ។ ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ក្នុងតំបន់ តារាសាគរត្រូវបានគេរំពឹងថានឹងក្លាយជាគោលដៅទេសចរណ៍ និង រមណីយដ្ឋានដ៏ល្បីល្បាញលំដាប់អន្តរជាតិ ។
ព័ត៌មានខាងក្នុងនៃការទិញលក់ដីធ្លីនៅតំបន់តារាសាគរត្រូវបានលាតត្រដាងទាំងស្រុងលើកនេះ បានបង្ហាញឲ្យឃើញពីសក្តានុពលដ៏ធំសម្រាប់ការអភិវឌ្ឍនាពេលអនាគតនៃតំបន់នេះ។ ជាមួយនឹងការផ្សព្វផ្សាយយ៉ាងសកម្មរបស់រដ្ឋាភិបាលកម្ពុជា ផែនការធ្វើឱ្យប្រសើរឡើងថ្មីសម្រាប់តំបន់តារាសាគរកំពុងត្រូវបានអនុវត្តជាបណ្តើរៗ ហេដ្ឋារចនាសម្ព័ន្ធ និង សេវាកម្មទេសចរណ៍ត្រូវបានកែលម្អជាបន្តបន្ទាប់ ធ្វើឱ្យតំបន់នេះក្លាយជាចំណុចលេចធ្លោសម្រាប់អ្នកវិនិយោគ និង ភ្ញៀវទេសចរទូទាំងពិភពលោក។ យើងនឹងបន្តយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍបន្ថែមទៀតនៃតំបន់តារាសាគរ និងនាំមកជូនលោកអ្នកនូវព័ត៌មានផ្តាច់មុខបន្ថែមទៀត៕
Hotline:017346393、070203077
Telegram:0975720964
Facebook:Coastal City
Official site:http://www.coastalcitygroup.net/