ការសិក្សាបានរកឃើញថា មនុស្សប្រុសរៀបការហើយ ច្រើនមានអាយុវែងជាមនុស្សប្រុសនៅ Single
ថ្មីៗនេះ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍ទៅលើការស្រាវជ្រាវ American Heart Association ដែលបានចុះផ្សាយនៅក្នុងឆ្នាំ ២០២៣ ដោយបានបង្ហាញថា មនុស្សដែលរៀបការហើយច្រើនមានអាយុវែងជាមនុស្សប្រុសដែលគ្មានគូ ឬ នៅលីវ។
ការស្រាវជ្រាវមួយនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Colorado ដែលពួកគេបានធ្វើការពិនិត្យស្ថានភាពបេះដូងរបស់ជនជាតិអាមេរិករាប់ពាន់នាក់ ក្នុងចន្លោះអាយុ ៤៥ ឆ្នាំ ទៅ ៨៥ ឆ្នាំ។ លទ្ធផលនៃការសិក្សាបានរកឃើញថា មនុស្សដែលនៅលីវមានអត្រាការកើតជំងឺស្ទះសរសៃឈាមបេះដូង និង អត្រាស្លាប់ខ្ពស់ជាងបុរសដែលរៀបការហើយ ឬ បុរសមេម៉ាយ។
អ្នកស្រាវជ្រាវក៏បានដកស្រង់ភស្តុតាងពីការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard បង្ហាញថាអាពាហ៍ពិពាហ៍ពិតជាអាចជួយឱ្យមនុស្សប្រុសមានអាយុវែងជាមុន ព្រោះវាអាចជំរុញឱ្យមនុស្សប្រុសមើលថែសុខភាពខ្លួនឯង និង គិតទៅលើរឿងវិជ្ជមាន។ ដោយមនុស្សប្រុសដែលនៅលីវ ភាគច្រើនមិនសូវមើលថែសុខភាពខ្លួនឯង និង មានភាពឯកាជាប្រចាំ ដែលនេះគឺជាហេតុដែលអាចបណ្តាលឱ្យកើតជំងឺបេះដូង និង អាចស្លាប់មុនអាយុ៕
ប្រភព៖ Sanook