ព្រះអើយ! នារីវ័យ ២៤ ឆ្នាំម្នាក់ ស្រវឹងភ្លាត់ធ្លាក់ចូលធុងសំរាម ឡានមកប្រមូលអត់ដឹង-កិ./ន.ខ្ទេច រួចដុតសល់តែឆ្អឹងទើបដឹង
ថ្មីៗនេះ សារព័ត៌មាន New York Post បានរាយការណ៍ពីរឿងរ៉ាវដ៏មិនគួរកើតឡើងមួយរបស់នារីម្នាក់ ដែលបានបាត់ខ្លួនជាង ២ សប្តាហ៍ ចុងក្រោយទើបដឹងថាបានស្លាប់នៅក្នុងធុងសំរាម ព្រោះស្រវឹងធ្លាក់ចូលទៅក្នុងនោះ។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសអេស្ប៉ាញ ដោយនារីរូបនេះមានវ័យ ២៤ ឆ្នាំ កំពុងនៅសិក្សានៅឡើយ។ ថ្ងៃមួយនាងបានចេញទៅជប់លៀងពេលយប់ជាមួយមិត្តភក្តិ ហើយក៏ស្រាប់បានបាត់ខ្លួនទៅអស់ ២ សប្តាហ៍ ដែលធ្វើឱ្យញាតិមិត្តមានការបារម្ភជាខ្លាំង។
ក្នុងនោះ ប៉ូលិសបានខ្នះខ្នែងតាមស្វែងរកនាង ហើយក៏បានដឹងថានៅក្នុងថ្ងៃកើតហេតុ ក្រោយពីត្រឡប់មកផឹកស៊ីវិញនាងក៏បានចាំនៅចំណតឡានក្រុងមួយ ប៉ុន្តែក៏ជ្រុលធ្វើឱ្យទូរស័ព្ទធ្លាក់ចូលទៅក្នុងធុងសំរាម។ នាងក៏បានឱនរើស ប៉ុន្តែចៃដន្យនាងក៏ធ្លាក់ចូលទៅទាំងនាងលែងដឹងសតិ ហើយអ្វីដែលកាន់តែគួរឱ្យរន្ធត់នោះ នៅពេលឡានសំរាមមកប្រមូលសំរាមគឺបានដោយទៅទាំងនាង និង បានកិននាងខ្ទេច រួចក៏យកទៅដុតនៅសល់តែឆ្អឹងប៉ុណ្ណោះ៕