ទំនងម្យ៉ាង! ខ្ជិលទិញរបស់ពិតស្លៀក ពួយទៅចាក់សាក់លីអូប៊្រេន Calvin Klein បានទាំងឡូយ ចំណេញទាំងលុយ
ប្រ៊េនសម្លៀកបំពាក់ Calvin Klein ជាប្រ៊េនមួយដែលទទួលបានការគាំទ្រច្រើនណាស់នៅជុំវិញពិភពលោក និង ជាប្រ៊េនជាទីពេញចិត្តរបស់កំពូលតារាល្បីៗជាច្រើន ហើយក្នុងនោះបើមើលទៅអាវក្នុង និង ខោក្នុងរបស់ប្រ៊េននេះ គឺមានមានការចាប់អារម្មណ៍ជាងគេ។
យ៉ាងណាមិញ ទាក់ទងជាមួយគ្នានេះ រឿងរ៉ាវរបស់បុរសម្នាក់ ដែលនឹកឃើញទៅសាក់ខោក្នុង Calvin Klein ជាប់ខ្លួន កំពុងតែធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើលអស់សំណើចជាខ្លាំង។
បើតាមរូបភាពបានឱ្យឃើញថា ការសាក់នេះគឺសាក់ដូចជាការស្លៀកខោក្នុងមែនទែន ពោលគឺមានដាក់អក្សរ Calvin Klein និង រូបរាងរបស់ខោច្បាស់ៗតែម្តង មើលទៅឡូយម្យ៉ាងមិនចាញ់ការស្លៀកខោក្នុងពិតៗនោះទេ។ ដោយឡែកមហាជន ឃើញហើយពិតជាអស់សំណើចណាស់ ព្រោះមិននឹកស្មានថាបុរសរូបនេះ ចេះរកនឹកឃើញផ្លូវបានឡូយដោយមិនបាច់អស់លុយច្រើនទិញរបស់ពិត៕