VI70 មិនត្រឹមជាតារាចម្រៀងសំឡេងផ្អែមពីរោះទេ តែក៏ជាគ្រូបង្វឹកហាត់ប្រាណដ៏មានជំនាញទៀត
មហាជន ជាពិសេសយុវវ័យនិយមស្តាប់ចម្រៀង និង គាំទ្រផលិតកម្ម Klapyahandz ច្បាស់ជាបានស្គាល់ហើយ តារាចម្រៀងប្រុសលេចធ្លោ លោក VI70 ដែលមានងារជាតារាចម្រៀងសំឡេងផ្អែមពីរោះម្នាក់នោះ។
ជាការពិតណាស់ រាល់បទចម្រៀងមួយបទៗរបស់លោក VI70 គឺមានសន្ទុះទទួលបានការគាំទ្រខ្លាំង ដោយភាគច្រើនលោករមែងបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា ស្នេហាឈឺចាប់ ជាដើម។ ក្នុងនោះ បទល្បីៗរបស់លោករួមមានបទ «បីបួនឆ្នាំ» បទ «ច្រណែន» បទ «ស្រមោល» និង បទចម្រៀងជាច្រើនទៀត។
ងាកមកកាន់ជីវិតឯកជនវិញ លោក VI70 ក៏ជាតារាប្រុសម្នាក់ ដែលត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍នឹងរូបសម្រស់របស់លោកដែរ តែយ៉ាងណាតារាចម្រៀងប្រុសសង្ហារូបនេះបានមានភរិយារួចហើយដែរ។ ដោយឡែក ក្រៅពីអាជីពជាតារាចម្រៀង លោក VI70 ក៏ជាគ្រូបង្វឹកផ្នែកកីឡាដែរ ដោយសព្វថ្ងៃលោកជាគ្រូបង្ហាត់នៅក្លឹបហាត់ប្រាណល្បីមួយក្នុងទីក្រុងភ្នំពេញ៕