ក្រុមហ៊ុន សែលកាត មានមោទកភាពគាំទ្រដល់សមាគមសិល្បករខ្មែរ
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជាតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានសេចក្តីរំភើបរីករាយ និង សូមប្រកាស លើការឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរ រយៈពេល ៥ ឆ្នាំ។
ភាពជាដៃគូនេះបានឆ្លុះបញ្ចាំង ពីការជួយឧបត្ថម្ភគាំទ្រដោយឥតងាករេ របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏រស់រវើករបស់កម្ពុជា។ ការគាំទ្ររបស់សែលកាត នឹងរួមចំណែកដោយផ្ទាល់ ដល់កិច្ចខិតខំប្រឹងប្រែង និង គំនិតផ្តួចផ្តើមបន្ត របស់សមាគមសិល្បករខ្មែរ ដែលបានលើកកម្ពស់ការផ្សព្វផ្សាយទម្រង់សិល្បៈកម្ពុជា។
ការប្តេជ្ញាចិត្ត ចំពោះវប្បធម៌ និង វឌ្ឍនភាព ក្រុមហ៊ុន សែលកាត ទទួលស្គាល់ តួនាទីដ៏សំខាន់របស់ សមាគមក្នុងការការពារ និង លើកកម្ពស់សិល្បៈ និង វប្បធម៌កម្ពុជា។ ការជួយឧបត្ថម្ភគាំទ្រនេះ ស្របពេលជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ។ ចក្ខុវិស័យរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលតែងតែជំរុញឱ្យមានការផ្លាស់ប្តូរ ដើម្បីមានភាពរីកចម្រើននោះ ស្របគ្នាជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុន សែលកាត ដែលតែងតែជំរុញឱ្យការច្នៃប្រឌិត ដើម្បីមានភាពរីកចម្រើនផងដែរ។
ចំពោះការកសាង លើកេរដំណែលដ៏រឹងមាំ ការឧបត្ថម្ភរបស់ក្រុមហ៊ុន សែលកាត ដល់សមាគមសិល្បករខ្មែរ ក្នុងប្រទេសកម្ពុជានេះ ក៏ដោយសារតែក្រុមហ៊ុនមានប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៤ ទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ ហើយក្រុមហ៊ុនបានទទួលបានប្រាក់ចំណេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការទទួលបានប្រាក់ចំណេញនេះធ្វើឱ្យក្រុមហ៊ុន សែលកាត អាចមានលទ្ធភាពក្នុងការបន្ត ការគាំទ្រសិល្បៈវប្បធម៌ដ៏សម្បូរបែប ដែលជាអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាផងដែរ។
ទស្សនៈវិស័យចែករំលែកសម្រាប់អនាគត ក្រុមហ៊ុន សែលកាត មានកិត្តិយសក្នុងការចាប់ដៃគូជាមួយ សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាទីគោរព និងដែលទទួលស្គាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្រុមហ៊ុន សែលកាត និង សមាគមសិល្បករខ្មែរ នឹងចែករំលែកចក្ខុវិស័យរួមមួយ ក្នុងការបន្តអភិវឌ្ឍ និងលើកកម្ពស់សិល្បៈ និង វប្បធម៌ជាតិខ្មែរ។
អំពីក្រុមហ៊ុន សែលកាត
ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និង មានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និង មានបណ្តាញចែកចាយដ៏ធំទូលាយ។
អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប
បង្កើតឡើងក្នុងឆ្នាំ ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និង ហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និង ការកម្សាន្ត សណ្ឋាគារ និង រមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និង តំបន់សេដ្ឋកិច្ចពិសេស៕