ក្រោយគេល្បីថាប្តី Chompoo កំពុងលួចលាក់មានស្រីកំណាន់ មានអីលោកបង្ហោះសារយ៉ាងភ្ញាក់ផ្អើលនេះភ្លែត
ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកគាំទ្រស្ទើរតែមិនហ៊ានក្រលៀសក្រសែភ្នែកចេញពីសង្គមសិល្បៈថៃឡើយ ខណៈធ្លាយដំណឹងថាមានស្វាមីតារាស្រីលំដាប់មួយរូបលួចមានស្រីកំណាន់ រហូតកន្លងមកនេះមានការផ្ទុះសង្ស័យថាជាស្វាមីរបស់តារាស្រី Margie។
ទោះជាយ៉ាងណា មកទល់ពេលនេះខាងសារព័ត៌មានក្នុងស្រុករបស់ថៃមួយក៏បានបង្ហើបបន្ថែមទៀតហើយថា មិនមែនជាសា្វមីរបស់តារាស្រី Margie នោះទេ តែអ្វីដែលសំខាន់មហាជនស្រាប់តែងាកទៅសង្ស័យថាជាស្វាមី Chompoo Araya វិញ ក្រោយមានផេកល្បីមួយបង្ហោះថាជាគូស្វាមីភរិយាដែលចូលចិត្តទៅដើរលេងក្រៅប្រទេសជាមួយគ្នា ជំនួញផ្គត់ផ្គង់អគ្គិសនីនោះ។
យ៉ាងណាមិញ ក្រោយមហាជនមួយចំនួនកំពុងតែសង្ស័យថាជាស្វាមីរបស់តារាស្រី Chompoo នោះ បើងាកទៅមើលស្វាមីរបស់តារាស្រីរូបនេះនៅពេលនេះវិញ ហាក់មិនខ្វាយខ្វល់អ្វីឡើយ ពោលគឺលោកបែរជាបង្ហោះរូបកូនៗនៅក្នុងគណនី IG ព្រងើយ ដោយភ្ជាប់ជាមួយខេបសិនថា ៖ «ជួបគ្នាម៉ោង ១០ ព្រឹកកូនៗ»៕