ណាត់គ្នាមើល! ផ្កាយដុះកន្ទុយពណ៌បៃតង នឹងធ្វើដំណើរមកកៀកផែនដីចាប់ពីថ្ងៃនេះ អាចនឹងមើលឃើញដោយភ្នែកទទេ
យោងតាមការចុះផ្សាយ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ របស់ Timeanddate បានបញ្ជាក់ឱ្យបានដឹងថា ផ្កាយដុះកន្ទុយ C/2022 E3 (ZTF) នឹងធ្វើដំណើរមកកៀកភពផែនដីយើង នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ហើយអាចនឹងមើលឃើញវាបានដោយភ្នែកទទេផងដែរ។
តាមប្រភពខាងលើបានឱ្យដឹងថា C/2022 E3 (ZTF) គឺជាផ្កាយដុះកន្ទុយពណ៌បៃតង ដែលត្រូវបានរកឃើញដំបូង នៅថ្ងៃទី ២ ខែមីនា ២០២២ កន្លងទៅ ខណៈនៅចន្លោះពាក់កណ្តាលខែមករា និងពាក់កណ្តាលខែកុម្ភៈ ផ្កាយដុះកន្ទុយនេះ នឹងធ្វើដំណើរម្ដងបន្តិចៗជារៀងរាល់ថ្ងៃឆ្លងកាត់ផ្ទៃខាងក្រោយផ្កាយ នៅពេលយប់។
តាមរយៈបាតុភូតុនេះ Timeanddate បានបញ្ជាក់ឱ្យដឹងថា C/2022 E3 (ZTF) នឹងអាចមើលឃើញដោយអ្នកសង្កេត នៅពេលផ្ទៃមេឃងងឹតឆ្ងាយពីកន្លែងមានពន្លឺ និងដែលភាគច្រើននៅអឌ្ឍគោលខាងជើងនៃភពផែនដី៕
ប្រភព ៖ Timeanddate