ទីបំផុត! តារាសម្ដែង Lee Sang Yeop ដឹកដៃមិត្តស្រីក្រៅរង្វង់សិល្បៈចូលរោងការ នៅសណ្ឋាគារដ៏ប្រណីត ក្នុងក្រុងសេអ៊ូល
យោងតាមការចុះផ្សាយរបស់ OSEN បានឱ្យដឹងថា តារាសម្ដែងប្រុសជួរមុខ Lee Sang Yeop កំពុងត្រៀមខ្លួនក្លាយជាកូនកំលោះដឹកដៃកូនក្រមុំរបស់លោកចូលរោងការនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ នៅឯសណ្ឋាគារប្រណីតមួយកន្លែង នៅក្នុងទីក្រុងសេអ៊ូល ហើយក៏មានវត្តមានរបស់លោក Yoo Jae Suk ធ្វើជាពិធីករផងដែរ។
គួរឱ្យដឹងបន្ថែមដែរថា កូនក្រមុំ Jaewon គឺជានារីដ៏ស្រស់ស្អាតពេញដោយចំណេះដឹងរបស់លោក Lee Sang Yeop មិនមែនជាតារាល្បីក្នុងវិស័យកម្សាន្តនោះទេ។
សម្រាប់ពិធីមង្គលការរបស់គូស្នេហ៍មួយគូនេះ នឹងត្រូវរៀបចំជាលក្ខណៈឯកជន ដោយមានត្រឹមតែសមាជិកគ្រួសារទាំងសងខាង និង មិត្តស្និទ្ធស្នាលរបស់តារាទាំងពីរប៉ុណ្ណោះ៕