(វីដេអូ) កុំឱ្យគេថាស្គាល់តែសំឡេងមិនស្គាល់មុខ អ្នកច្រៀងបទ «How About Now?» អកកាដង់ តបវិញម៉ាអ៊េម
បទចម្រៀង «How About Now?» របស់តារារ៉េបលោក ជី ដេវីត ត្រូវបានក្រុមតន្រ្តីរបស់លោក Thik TK យកទៅច្រៀង Cover ជាមួយភ្លេងបែបអកកាដង់ ដែលបកស្រាយដោយកញ្ញា សុខុម រចនា ព្រមទាំងមានក្បាច់រាំយ៉ាងរស់រវើក ធ្វើឱ្យអ្នកទស្សនាទទួលបានអារម្មណ៍មួយថ្មីប្លែក ហើយថែមទាំងកំពុងតែទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីសំណាក់មហាជនជាច្រើន។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់មហាជនរួចមក ស្រាប់តែកញ្ញា សុខុម រចនា បានបង្ហោះវីដេអូមួយនៅក្នុង TikTok ព្រមទាំងភ្ជាប់ជាមួយនឹង Caption ថា៖ «ពេលទៅច្រៀងគេសួរថា ម៉េចចែឯងច្រៀងសំឡេងដូចម្ល៉េះ?» ហើយនាងថែមទាំងបន្ថែមថា ៖ «គេស្គាល់តែសំឡេងទេ»។
ដោយឡែក បើគិតមកដល់បច្ចុប្បន្ន បន្ទាប់ពីបង្ហោះក្នុងឆានែលយូធូប Sothik Piano មក វីដេអូមួយនោះទទួលបាននាក់ចូលទស្សនាជាង ២០ លានដង ក្នុងរយៈពេលត្រឹមជាង ៣ ខែតែប៉ុណ្ណោះ៕