ត្រៀមទឹកទុក! ពីម៉ោង ៨ យប់ ដល់ម៉ោង ១២ យប់ សង្កាត់មួយចំនួនក្នុងខណ្ឌចំនួន ៣ នេះ នឹងត្រូវដាច់ទឹកតាមថ្ងៃកំណត់ទាំងនេះ
នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេល ស្ថិតក្នុងខណ្ឌបឹងកេងកងទី ១ ខណ្ឌសែនសុខ និង ខណ្ឌព្រែកព្នៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មី និង តភ្ជាប់បំពង់ចែកចាយទឹកថ្មី។
ជាក់ស្ដែងទីតាំង និង ពេលវេលាដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹកមានដូចជា ៖
១. ខណ្ឌព្រែកព្នៅ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ១AK កែងនឹងផ្លូវលេខ ១AK-១៩ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៥២AK ដល់ផ្លូវលេខ ៧៤៩K ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទី ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
២. ខណ្ឌបឹងកេងកង ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីទំហំ ៨០ មម នៅលើចិញ្ចើមផ្លូវព្រះមុនីវង្ស នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីចន្លោះផ្លូវលេខ ៣៦០ ដល់ផ្លូវលេខ ២៧៤ (ចូលក្នុងបរិវេណអាគារ Chief Tower Phnom Penh) ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់តំឡើងរួច។
៣. ខណ្ឌសែនសុខ ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ១២AK-១ កែងនឹងផ្លូវលេខ ១២AK-១៦ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកនៅលើផ្លូវលេខ ១២AK-១A នៅក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ចែកចាយ ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ២៤:១០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាព ល្អក់កករ ក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
៤. ខណ្ឌព្រែកព្នៅ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ៤៧១K-៣៥ ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៤១០K ដល់ផ្លូវលេខ ៤៧១៥-២៨ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទី ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
៥. ខណ្ឌព្រែកព្នៅ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១១០ មម ចំនួន ០១ ទីតាំងនៅលើផ្លូវលេខ ៧៤៩K ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ៧៥៧K ដល់ផ្លូវលេខ ៧៤៥K-២ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ ម៉ោង គឺចាប់ពីម៉ោង ២០:០០ នាទី ដល់ម៉ោង ២៤:០០ នាទីយប់ និង អាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖