តោះ! មកអានរឿងខ្លី «បំណងប្រាថ្នាក្លាយជាគ្រូបង្រៀនរបស់ខ្ញុំ» សាច់រឿងពិតរបស់ហ្វេន OPPO Reno ដែលនាំឲ្យក្តីសម្រេចក្លាយជាការពិត
ពាក្យថា «ជីវិត» គឺត្រូវឆ្លងកាត់គ្រប់រឿងរ៉ាវដែលកើតឡើងឥតឈប់ឈរ កាលណាអ្នកមិនតស៊ូ អ្នកមិនរឹងមាំ មិនអត់ធ្មត់ នោះអ្នកនឹងមិនស្គាល់ពាក្យថាជោគជ័យឡើយ ហើយត្រូវចងចាំថាពាក្យថាជីវិតមិនមែនជាពាក្យងាយស្រួលឡើយ នៅលើលោកនេះពុំមាននរណាកើតមកមានក្តីសុខគ្រប់ពេលនោះទេ ពេលខ្លះជួបទុក្ខច្រើនជាងសុខជាមួយបញ្ហារៀងៗខ្លួន ទម្រាំទទួលបានលទ្ធផលដូចថ្ងៃនេះ គឺត្រូវហែលឆ្លងកាត់ការលះបង់ និង បរាជ័យមិនតិចដងនោះទេ តែដើម្បីសម្រេចក្តីស្រមៃត្រូវហ៊ានជំនះឧបសគ្គទាំងនោះ។ តោះ! កុំឲ្យខាតពេលយូរមកអានរឿងខ្លី «បំណងប្រថ្នាក្លាយជាគ្រូបង្រៀនរបស់ខ្ញុំ» ដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno ។
«ខ្ញុំបានកើតនៅក្នុងត្រកូលជាកសិករក្រីក្រ ប៉ុន្តែមានបំណងប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀនម្នាក់ ដូច្នេះខ្ញុំតែងតែខំប្រឹងសិក្សាតាំងពីតូចរហូតទទួលបានលទ្ធផលដ៏ល្អក្នងកម្រិតថ្នាក់វិទ្យាល័យ និងបានបន្តចូលសិក្សានៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភ្លាមៗនោះខ្ញុំក៏បានផ្តល់ដំណឹងល្អមួយនេះទៅកាន់ឪពុកម្តាយ និង លោកយាយរបស់ខ្ញុំ ពួកគាត់ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែភាពសប្បាយរីករាយនេះមិនបានយូរនោះទេ ពីព្រោះផ្ទះខ្ញុំក្រណាស់ តើពួកគាត់មានថវិកាគ្រប់គ្រាន់ឯណាឲ្យខ្ញុំបន្តការសិក្សានោះ? បន្ទាប់ពីគិតអស់រយៈពេលមួយយប់ ខ្ញុំក៏សម្រេចចិត្តពិភាក្សាពីបំណងប្រាថ្នារបស់ខ្ញុំជាមួយនឹងអ្នកមានគុណទាំងពីររបស់ខ្ញុំ។ ពេលនោះពួកគាត់សួរមកខ្ញុំថា៖ តើកូនពិតជាចង់រៀនខ្លាំងមែនឬទេ? ខ្ញុំឆ្លើយថា៖ ចាស៎ ខ្ញុំពិតជាចង់រៀនបន្តនៅឯសាកលវិទ្យាល័យណាស់ ព្រោះបំណងប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀន តើប៉ាម៉ាក់អាចឲ្យខ្ញុំបន្តរៀនបានទេ? ខ្ញុំធានាថានឹងខំប្រឹងរៀនដោយមិនឲ្យប៉ាម៉ាក់ខកបំណងឡើយ។ ក្រោយឭការតាំងចិត្តរបស់ខ្ញុំហើយ ពួគគាត់ក៏យល់ព្រមឲ្យខ្ញុំបន្តការសិក្សា។
ក្រោយមកខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ ជាមួយនឹងលទ្ធផលល្អ ខ្ញុំក៏បានចូលរួមប្រឡងផ្នែកគ្រូកម្រិតឧត្តមសិក្សាក្នុងវិទ្យាស្ថានជាតិអប់រំ តែគួរឲ្យស្តាយខ្លាំងណាស់អស់រយៈពេល 2 ឆ្នាំជាប់គ្នាដែលខ្ញុំបានប្រឡង ប៉ុន្តែលទ្ធផលបែរជាប្រឡងមិនជាប់ឡើយ។ ដរាបណានៅមានដង្ហើមត្រូវតែមានក្តីសង្ឃឹម និង ក្តីស្រមៃ ខ្ញុំបានដាក់ពាក្យចូលបំពេញការងារនៅក្រុមហ៊ុនឯកជនមួយ ដើម្បីបានថវិកាចិញ្ចឹមជីវិតខ្លួនព្រោះមិនចង់ពឹងកម្លាំងញើសឈាមឪពុកម្តាយទៀតទេ ហើយថែមទាំងសន្សំបានថវិកាខ្លះយកទៅផ្ញើឲ្យពួកគាត់នៅឯស្រុកទៀត។
ពេលវេលាកាន់តែដើរទៅមុខ បន្ទាប់ពីទំនេរពីការងារខ្ញុំប្រឹងស្រាវជ្រាវ និង អានសៀវភៅឲ្យបានច្រើន ដើម្បីត្រៀមខ្លួនចូលប្រឡងម្តងទៀតជាលើកទី 3។ លុះថ្ងៃប្រឡងឈានចូលមកដល់ ខ្ញុំបានបញ្ចេញរាល់សមត្ថភាព និង ចំណេះដឹងទាំងប៉ុន្មានដែលខ្ញុំមាន ពេលនោះទេវតាពិតជាមើលឃើញពីការខិតខំប្រឹងប្រែងរបស់ខ្ញុំមែន ទីបំផុតខ្ញុំបានប្រឡងជាប់ហើយក្តីស្រមៃខ្ញុំបានក្លាយជាការពិត។
មិនចង់បង្អង់យូរ ខ្ញុំក៏ប្រញាប់ត្រឡប់ទៅស្រុកដើម្បីប្រាប់ដំណឹងមហាសែនល្អទៅដល់ឪពុកម្តាយ ពួកគាត់ពិតជារំភើបខ្លាំងណាស់ ហើយក៏បានជូនពរឲ្យដំណើរជីវិតខ្ញុំជោគជ័យទៅថ្ងៃខាងមុខបន្តទៀត។ ក្រោយមកខ្ញុំក៏បានត្រឡប់មកទីក្រុងភ្នំពេញវិញដើម្បីបន្តការសិក្សា និង ទទួលការហ្វឹកហាត់គ្រូបង្រៀនរយៈពេល 1 ឆ្នាំ។ បន្ទាប់មកទៀត ខ្ញុំក៏បានវិលត្រឡប់ស្ពាយចំណេះដឹងទៅកាន់ខេ្តសៀមរាប ដែលជាស្រុកកំណើត ដើម្បីបង្រៀនកូនសិស្សនៅឯវិទ្យាល័យអង្គរជុំ និង ដើម្បីរស់នៅជាមួយឪពុកម្តាយយ៉ាងមានសុភមង្គល»។
លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់ ហេតុអ្វី OPPO ជ្រើសរើសយកសាច់រឿងខ្លីៗរបស់ Fans មកបង្ហាញ? នេះជាឆ្នាំទី 6 ហើយដែល OPPO នៅជាមួយអ្នក និង តែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និង ឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?
ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី 15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ Add link contest: https://bit.ly/3fbVKh6។
បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី 1 និង ទី 2 ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។
ចំពោះកាដូរួមមាន៖ 1. តុក្កតាមាស Ollie (Limited Edition) ចំនួន 3 | 2. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កាតាបស្ពាយ ចំនួន 10 | 4. ជញ្ជីងវៃឆ្លាត ចំនួន 10។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO ៕