ព្រឺព្រួច! រឿងរ៉ាវព្រលានយន្តហោះមួយនៅឥណ្ឌា មានខ្មោចស្រីស្លៀកសលងសាហាវបំផុត ក្នុងប្រវត្តិសាស្ត្រ

Share This

«Bangalore» ដែលជាមជ្ឈមណ្ឌលបចេ្ចកវិទ្យាដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌា មានព្រលានយន្តហោះអន្តរជាតិដ៏មហាមមាញញឹកដោយសារភាពងាយស្រួលដែលភ្ញៀវអន្តរជាតិអាចស្វែងរកទំនិញ និង សេវាកម្មទំនាក់ទំនងផ្នែកព័ត៌មានបានងាយស្រួលក្រោយចុះចតជាងអាកាសយានដ្ឋានណាៗទាំងអស់។ ផ្ទុយទៅវិញ ព្រលានយន្តហោះនេះក៏មានរឿងហេតុគួរឲ្យព្រឺខ្នងជាច្រើនដែលអ្នកមិនធ្លាប់បានដឹង។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំអារម្មណ៍អ្នកទាំងអស់គ្នា ធ្វើដំណើរទៅស្គាល់រឿងរ៉ាវដ៏ព្រឺព្រួច ដែលកើតឡើងនៅព្រលានយន្តហោះអន្តរជាតិដែលមានឈ្មោះថា «Bangalore»

Bangalore អានថា បាងហ្គា-ឡរ៉េ ជាអាកាសយាន្តដ្ឋានថ្មីសន្លាងរបស់ឥណ្ឌា ដែលមានឈ្មោះពេញ Kempegowda International Airport Bengaluru អាកាសយានដ្ឋាននេះលាតសន្ធឹងលើផ្ទៃដីជាង ៤០០០ ហិចតា ហើយជាព្រលានយន្តហោះដែលមមាញឹកបំផុតទី ៣ នៅក្នុងប្រទេសបន្ទាប់ពីទីក្រុង Delhi និង Mumbai ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ អាកាសយានដ្ឋាននៅចម្ងាយសន្ធឹកសន្ធាប់ពីទីក្រុងសំខាន់នៅក្នុងភូមិ Devanahalli។

ពាក្យចចាមអារ៉ាមថា អាកាសយានដ្ឋានអន្តរជាតិ Bangalore ពោរពេញដោយវិញ្ញាណខ្មោចលង។ រឿងនេះបានក្លាយជារឿងក្ដៅគគុកកាលពីប៉ុន្មានឆ្នាំមុន ដែលសូម្បីតែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយយ៉ាងទូលំទូលាយ។ ព្រលានយន្តហោះជាកន្លែងមមាញឹកបំផុតក្នុងទីក្រុង តើវាអាចមានករណីខ្មោចលងតាមរបៀបណាទៅ? ថ្វីដ្បិតតែវាជាអាកាសយានដ្ឋានថ្មីមែន ប៉ុន្តែរឿងរ៉ាវនៃការលងបន្លាចបានចេញមករួចជាស្រេច ដែលធ្វើឱ្យវាក្លាយជាករណីលើកលែងមួយ ដោយសារតែកន្លែងខ្មោចលងភាគច្រើនធម្មតាជាអគារចាស់ ឬ ទ្រុឌទ្រោម។

រឿងរ៉ាវនៃការលងបន្លាចនៅអាកាសយានដ្ឋានអន្តរជាតិ Bangalore បានចាប់ផ្តើមនៅយប់មួយ នៃការចេញដំណើរ នៅពេលដែលអាកាសយានិកម្នាក់នៃយន្តហោះហៀបនឹងចេញដំណើរ អង្គុយពិនិត្យប្រព័ន្ធដំណើរការយន្តហោះ ស្រាប់តែពេលយន្តហោះរត់ទៅមុខបានបន្តិច ក៏ត្រូវចាប់ហ្វ្រាំងឈប់ ផ្អើលអស់មនុស្សក្នុងកាប៊ីន ព្រោះលេចវត្តមានស្ត្រីបរទេសម្នាក់ស្លៀកសារីពណ៌សឈរនៅលើផ្លូវរត់ (សារីជាកំណាត់ស្បៃរុំខ្លួន ភ្ជាប់ពីដងខ្លួន គ្របដល់ក្បាល)។

មានមនុស្សជាច្រើនបានឃើញនារីម្នាក់នោះនៅគ្រានោះ ប្រព័ន្ធបញ្ជូនព័ត៌មានបានរាយការណ៍ទៅខាងសណ្តាប់ធ្នាប់ ពួកគេបានសុំឱ្យបុគ្គលិកអាកាសយានដ្ឋាននាំនាងទៅឆ្ងាយពីកន្លែងផ្លូវយន្តហោះរត់នោះ ស្រាប់តែរឿងគួរឲ្យភ្ញាក់ផ្អើលបានកើតមានភ្លាមៗគ្រាដែលមន្ត្រីយាមកាមនាំគ្នាដើរទៅកាន់ស្ត្រីស្លៀកសារីនោះ ស្រាប់តែនាងបានបាត់ខ្លួនមួយរំពេច។

គ្រានោះ បុគ្គលិកជាច្រើននាក់ទៀតសុទ្ធតែស្រឡាំងកាំងទាំងអស់គ្នា ព្រោះមានមនុស្សច្រើនណាស់ដែលឃើញនាង។ លុះក្រោយមកទៀត កន្លងទៅច្រើនសប្តាហ៍ ក៏លេចឮសំឡេងរាយការណ៍ពីស្ត្រីចម្លែករូបនេះ ឈរនៅកន្លែងផ្សេងទៀតនៃព្រលានយន្តហោះ។ ភាពព្រឺព្រួចនៃវត្តមានស្ត្រីស្បែកសបានល្បីខ្លាំងឡើងដល់កម្រិតដែលកម្មករជាច្រើនដែលធ្វើការនៅនាយកដ្ឋានដឹកទំនិញអ្នកដំណើរបានបដិសេធ សុំមិនធ្វើការវេនយប់ ខណៈដែលអ្នកដទៃតែងតែពើបប្រទះរឿចម្លែកគួរឱ្យខ្លាច ដែលនៅឆ្ងាយពីអគារព្រលានយន្តហោះធំបន្តិច។ ជំនឿនៃការលងបន្លាយរបស់នារីស្លៀកសារី នៅតែលងបន្លាច អ្នកធ្វើការ និង អ្នកដំណើរ នៅព្រលានយន្តហោះ Bangalore រហូតមកទល់សព្វថ្ងៃ៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

ធ្វើចិត្តមិនទាន់បានទេ! វុទ្ធា រៀបរាប់យ៉ាងសោកសៅពេលគ្មានវត្តមាន RuthKo ខណៈធ្លាប់តែឡើងឆាកច្រៀងទាំងគូៗ

ជំនួញកាន់តែកាក់កបលើទឹកដីអាមេរិក តារាសម្ដែងជើងចាស់ ហង្ស ឈា ចំណាយពេលជិតដិតជាមួយអ្នកគាំទ្រឡើងវិញ

ព្រឹកនេះ អាជ្ញាធរធ្វើពិធីសូត្រមន្តបណ្ដេញរឿងឧបទ្រពចង្រៃលើផ្លូវ ៦០ ម៉ែត្រ បន្ទាប់ពីមានរឿងអពមង្គលកើតឡើងញឹកញាប់

ក្រៅពីចែកអាំងប៉ាវ រឿងសំខាន់ៗមួយចំនួនគួរធ្វើក្នុងថ្ងៃចូលឆ្នាំចិន ២០២៥ ដើម្បីមានសំណាង លាភហូរចូលពេញមួយឆ្នាំ

ទីបំផុត! ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ព្រមប្រគល់ខ្លួនឱ្យក្រុមស៊ើបអង្កេត ដើម្បីបញ្ចៀសការបង្ហូរឈា.-ម

ព័ត៌មានបន្ថែម

ដើរលេងយប់ៗចំណាំមើល! សុខៗឃើញសត្វចិញ្ចឹមមានអាការប្លែកៗ ៥ នេះ ច្បាស់ហើយវាចង់ប្រាប់ថាមានខ្មោចតាម

ព្រឺសម្បុរ! បង្ហាញប្រវត្តិពិតត្រួសៗ ព្រាយក្រឡាភ្លើង ក្នុងជំនឿដូនតាខ្មែរដែលគ្រប់គ្នាខ្លាចរអាមិនចង់ជួប

ស្វែងរកព័ត៌មាន​ ឬវីដេអូ