ដូចក្នុងរឿងព្រេង! នៅព្រះវិហារ មានផ្ទះលម្ហែធ្វើលើដើមឈើ ទេសភាពស្អាតខ្លាំង ទៅខែនេះមិនខកបំណង
ស្ថិតនៅចម្ងាយប្រមាណ ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តព្រះវិហារ មិនត្រឹមតែជាតំបន់ទេសចរណ៍ដែលមានប្រាង្គប្រាសាទបុរាណនោះទេ តែជាខេត្តដ៏មនោរម្យមួយត្រូវបានគេស្គាល់ថាជាភូមិសាស្ត្រសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិព្រៃភ្នំជាច្រើន តែងតែទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្ត ជាពិសេសក្នុងរដូវវស្សាដ៏ស្រស់បំព្រងនេះ។
ថ្ងៃនេះផងដែរ យើងសូមលើកយកនូវផ្ទះលម្ហែមួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលសាងសង់ឡើងនៅលើដើមឈើផ្ទាល់តែម្ដង មានទេសភាព និង បរិយាកាសស្រស់ត្រកាល គួរជាទីសម្រាកលម្ហែក្នុងឱកាសរដូវវស្សានេះ ដែលនៅទីនោះមានឈ្មោះថា «ភ្នំត្បែងរីសត»។
នៅទីនោះ មានផ្ទះស្នាក់លម្ហែជាច្រើនប្រភេទ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមានផ្ទះសង់ឡើងលើដើមឈើដូចក្នុងរឿង ដែលអាចមើលឃើញទេសភាពព្រៃព្រឹក្សាស្រស់ត្រកាលពីចង្កេះភ្នំ។ ផ្ទះVVIP លើដើមឈើ នេះផងដែរ មានតំលៃពេញ 120$ (បញ្ចុះសល់90$/1យប់) ខណៈប្រិយមិត្តខលកក់ឥឡូវនេះ ខាងរីសតនឹងមានថែមជូនស្រាក្រហមតំលៃ 25$ ១ ដបភ្លាមៗ ស័ក្តិសមជាមួយបរិយាកាស សាច់អាំង+ស្រាក្រហម ជួបជុំជជែកគ្នានិយាយរឿងក្នុងចិត្ត បង្កើតបរិយាកាសការចងចាំសប្បាយៗ ទុកជាអនុស្សាវរីយ៍ល្អៗ នៅផ្ទះលើដើមឈើ ជាប់ចម្រាក់ភ្នំត្បែងរីសតតែម្តង។
ប្រិយមិត្តអាចទំនាក់ទំនងព័ត៌មានលំអិតទៅកាន់លេខ 012 955565 និង 066 466646។ ចំពោះទីតាំងអាចចុចទីនេះបាន ៖ ភ្នំត្បែងរីសត ៕
ប្រភព និងរូបភាព ៖ ភ្នំត្បែងរីសត