ពុ-ទ្ធោ! អ្នកប្រមាថជីវិត អ៊ែលលី មានអាយុទើប ១៣ ឆ្នាំសោះ តែហ៊ានធ្វើបែបនេះ ព្រោះគុំមនុស្សស្រីម្នាក់
រឿងរ៉ាវជនអនាមិកបានយកអាយុជីវិតនាងតូច អ៊ែលលី កូនស្រីបណ្ដូលចិត្តរបស់តារាកំប្លែង ផន សុផារី កំពុងក្ដៅគគុក ត្រូវមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមតាមដានចង់ឃើញមុខអ្នកនៅពីក្រោយ ខណៈនៅយប់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ អ្នកនាង ផន សុផារី បានបង្ហាញវីដេអូជនអនាមិកនោះ ទាក់ទងមកនាងតាមទូរទស្សន៍ដើម្បីសុំទោស។
រឿងដែលមហាជនហួសចិត្ត និង មិននឹកស្មានដល់បំផុតនោះគឺ ជនអនាមិកដែលក្លែងព័ត៌មានថាប្រមាថជីវិតនាងតូច អ៊ែលលី ថានាងតូចបានស្លាប់ហើយនោះ គឺជាក្មេងស្រីអាយុទើបខ្ទង់ ១៣ ចូល ១៤ ឆ្នាំប៉ុណ្ណោះ ពោលគឺនៅជាអនីតិជននៅឡើយ មិននឹកស្មានថាក្មេងស្រីរូបនេះ មានគំនិតធ្វើរឿងប្រមាថជីវិតអ្នកដទៃបែបនេះឡើយ។
បើតាមការសន្ទនារវាងអ្នកនាង ផន សុផារី និង ក្មេងស្រីអាយុ ១៣ ឆ្នាំរូបនេះបានឱ្យដឹងថា មូលហេតុដែលក្មេងស្រីរូបនេះ ឈានដល់ការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ហើយបង្ករឿងប្រមាថជីវិតនេះឡើង ព្រោះនាងខឹងស្អប់មនុស្សស្រីដែលនៅក្នុងរូបថតនោះ ទើបនាងធ្វើបែបនេះ។
យ៉ាងណាមិញ ទោះបីជាមានការសុំទោសពីសំណាក់ក្មេងស្រីរូបនោះក៏ដោយ ប៉ុន្ដែ ផន សុផារី បាននិយាយដាច់អហង្ការមិនលើកលែងឱ្យដាច់ខាត៕