(វីដេអូ) សមត្ថកិច្ចឱ្យម្ចាស់គ្លីនិកធ្វើត្រាប់ពីសកម្មភាពយកស-ព និង ក្មេងស្រីមកប្លុងចោ-ល ឃើញហើយស្រណោះជនរងគ្រោះ និង ក្មេងមិនដឹងអី
នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ មានករណីប្រទះឃើញសាកសពស្ត្រីម្នាក់ ត្រូវបានគេយកប្លុងចោលនៅគុម្ពព្រៃមួយកន្លែង ក្នុងភូមិសាស្ត្រមួយនៃខេត្តតាកែវ ខណៈបើតាមព័ត៌មានបឋមបានឱ្យដឹងថា ករណីនេះគឺមានម្ចាស់គ្លីនិកឯកជនម្នាក់ បានចាក់ថ្នាំស្ត្រីជាអ្នកជំងឺបណ្តាលឱ្យស្លាប់ រួចហើយបានដឹកសាកសព និង យកក្មេងស្រីដែលមានអាយុជាង ៣ ឆ្នាំ ប្លុងចោល ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង រដ្ឋបាលស្រុកបាទី ចាត់តាំងមន្ត្រីជំនាញ និង មន្ត្រីពាក់ព័ន្ធដើម្បីចុះពិនិត្យស្រាវជ្រាវ និង ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ដែលជាលទ្ធផលសម្រេចគឺបានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យធ្វើអាជីវកម្ម និង សកម្មភាពជាបន្តឡើយ ព្រមទាំងឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរនាក់ប្តីប្រពន្ធ ដើម្បីយកមកសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ក្នុងនោះផងដែរ តាមរយៈព័ត៌មានដែលទទួលបាននៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ករណីខាងលើ គឺដំណើរការដល់ក្រុមកម្លាំងសមត្ថកិច្ចជំនាញ បាននាំខ្លួនជនសង្ស័យទៅធ្វើត្រាប់នៅកន្លែងកើតហេតុហើយ ដោយឱ្យធ្វើសកម្មភាពត្រាប់យកសពជនរងគ្រោះឈ្មោះ ណាំ ចន្ធូ និង ក្មេងស្រីម្នាក់ ចេញពីរថយន្តយកទៅប្លុងចោលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។
គួរឱ្យដឹងផងដែរថា ក្នុងហេតុការណ៍ខាងលើនេះ មានជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ ឆ្នាំ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ២ រូប គឺស្ត្រីឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ ឆ្នាំ និង ស្វាមី រស់នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាន់កាប់ទីតាំងផ្ដល់សេវាសុខាភិបាលឯកជនឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា៕
សូមទស្សនាវីដេអូធ្វើត្រាប់នៅខាងក្រោម ៖