ធ្លាប់អ៊ីចឹងអត់! ម៉ោងបាយរៀបចំប្រុងញ៉ាំជុំគ្រួសារហើយ ពេលបើកឆ្នាំងបាយនាំគ្នាសើចគឹល ព្រោះអង្ករដោយអង្ករ ទឹកដោយទឹក
ថ្មីៗនេះនៅលើបណ្ដាញសង្គម TikTok មានផ្ទុះការចាប់អារម្មណ៍ចំពោះវីដេអូបង្ហោះមួយ បង្ហាញពីសកម្មភាពក្រុមគ្រួសារមួយអង្គុយជុំគ្នារង់ចាំបរិភោគអាហារ ដោយមានរៀបចំអាហារតុរួចជាស្រេច ស្រាប់តែពេលបើកឆ្នាំងបាយរៀបដួសបាយដាក់ចានញ៉ាំទៅហើយ ម្នាក់ៗស្រាប់តែផ្ទុះសំណើចទប់មិនជាប់។
យោងតាមវីដេអូបង្ហោះបានបង្ហាញឱ្យឃើញថា នៅពេលរៀបចំចាន និង ម្ហូបរួចរាល់ហើយ កូនប្រុសជាមួយនឹងឪពុកក៏បានអង្គុយចុះរង់ចាំម្ដាយលើកយកឆ្នាំងបាយមកដួសដាក់ចានញ៉ាំ ហើយឪពុកក៏ឆ្លៀតអង្គុយបេះផ្លែឈើ ទុកញ៉ាំពេលបាយរួច ស្រាប់តែស្រ្តីជាម្ដាយហាក់មានការភ្ញាក់ផ្អើលជាខ្លាំងពេលបើកឆ្នាំងបាយមើលឃើញថាបាយឆៅ ព្រោះអង្ករនៅតែជាអង្ករ ទឹកនៅតែជាទឹក ដោយសារតែនាងបានភ្លេចចុចប៊ូតុងដាំបាយ។
យ៉ាងណាមិញ ប្រភពព័ត៌មាន ក៏ដូចជាវីដេអូបង្ហោះបានឱ្យឃើញដែរថា ពេលបើកឃើញបែបនេះស្រ្តីជាម្ដាយហាក់ញញឹមលែងសម ព្រោះខ្មាសកូន និង ប្ដី ដែលកំពុងតែអង្គុយចាំញ៉ាំបាយជុំគ្នា ស្រាប់តែភ្លាមៗនោះបុរសជាប្ដីបានធ្វើឱ្យមហាជនមិនសរសើរមិនបាន ដោយការញញឹមតបទៅប្រពន្ធវិញដូចគ្នាបញ្ហាអ្វីកើតឡើង ដែលមើលទៅដូចជាគ្រួសារកក់ក្ដៅមួយ និង គួរឱ្យស្រឡាញ់ជាទីបំផុត ទើបធ្វើឱ្យបរិយាកាសក្នុងគ្រួសារនៅតែរីករាយ និង ពោរពេញដោយសំណើច។
គួរឱ្យដឹងដែរថា នៅពេលវីដេអូបង្ហោះនោះត្រូវបានចែករំលែកពេញ TikTok វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ ដោយអ្នកលេងអ៊ីនធឺណេតបាននិយាយថា វាគួរឱ្យសរសើរណាស់ ដែលឪពុក និង កូនមិនបានខឹងពេលបាយឆៅ បែរជាសើចលើកទឹកចិត្តកុំឱ្យមានអារម្មណ៍ខ្មាសអៀន៕ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ