កាលពីថ្មីៗកន្លងទៅនេះ មានករណីដ៏គួរឱ្យហួសចិត្តមួយបានកើតឡើងនៅប្រទេសឥណ្ឌា ដោយកូនកំលោះបានសន្លប់បាត់មាត់បាត់-ក ព្រោះតែអាកាសធាតុត្រជាក់ពេក ហើយកូនក្រមុំទទួលយកមិនបាន ក៏សុំបញ្ឈប់មង្គលការភ្លាមៗកណ្ដាលទីបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា មង្គលការមួយនេះត្រូវត្រៀមចាត់ចែងទៅដោយរលូន ដោយញាតិមិត្តជិតឆ្ងាយរបស់កូនកំលោះកូនក្រមុំទាំងសងខាងបានធ្វើដំណើរមកចូលរួមយ៉ាងកុះករ។ នៅពេលល្ងាចឡើង ក្រោយពីទទួលទានអាហាររួច កូនកំលោះកូនក្រមុំក៏ចូលពិធីសូត្រមន្ត ប៉ុន្តែខណៈនោះកូនកំលោះក៏ចាប់មានអាការត្រជាក់ញ័រខ្លួន ហើយក៏បានសន្លប់បាត់មាត់បាត់-កតែម្តង។
យ៉ាងណាមិញ មួយម៉ោងក្រោយមក កូនកំលោះក៏បានដឹងខ្លួនវិញ ដោយសារតែមានអន្តរាគមន៍ពីគ្រូពេទ្យ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនោះ គឺកូនក្រមុំបានទាមទារឱ្យបញ្ឈប់ពិធីមង្គលការនេះចោល ដោយអះអាងថានាងមិនចូលចិត្តដែលកូនកំលោះមានជំងឺចម្លែកបែបនេះ។ ចុងក្រោយពិធីមង្គលការក៏ត្រូវបានបញ្ឈប់ដោយការយល់ព្រមពីភាគីទាំងសងខាង
ប្រភព៖ Sanook