ស្ថិតក្នុងវ័យ ២៦ ឆ្នាំ លោក ALI SAMNANG ជានាយករងនៃក្រុមហ៊ុន Queen Legacy Group។ ក្រុមគ្រួសាររបស់លោកបានបន្សល់ទុកក្រុមហ៊ុននេះឱ្យលោក ដែលលោកនឹងដឹកនាំ និង កាន់កាប់បន្តឱ្យរីកចម្រើនទៅមុខ។ អាចថាលោកពិតជាមានវាសនាខ្ពស់ ចាប់កំណើតនៅក្នុងគ្រួសារអ្នកធ្វើជំនួញធំដុំ ក្លាយជានាយករងវ័យក្មេង សមត្ថភាពខ្ពស់ មុខមាត់រាងរៅក៏សង្ហាមិនធម្មតាផងដែរ។
ជាអ្នកដឹកនាំក្រុមហ៊ុនវ័យក្មេង និង ពោរពេញដោយថាមពល កន្លងទៅនេះ លោក ALI SAMNANG ត្រូវបានសារព័ត៌មានអន្តរជាតិ Prestige ជ្រើសរើសជាបុគ្គលមួយរូបនៅក្នុងកម្មវិធី «Prestige 40 under 40» ដែលផ្តោតលើបុគ្គល ៤០ នាក់អាយុក្រោម ៤០ ឆ្នាំ មានសមត្ថភាពខ្ពស់ ស្នាដៃល្អនៅក្នុងអាជីព និង មានឥទ្ធិពលទាំងក្នុងប្រទេស និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី។
នៅក្នុងបទសម្ភាស លោកបានលើកឡើងថា «កត្តាដែលនាំឱ្យខ្ញុំមកដល់សព្វថ្ងៃនេះ គឺខ្ញុំបានឃើញនូវការខិតខំប្រឹងប្រែងរបស់គ្រួសារខ្ញុំ គាត់កសាងក្រុមហ៊ុនតាំងពីបាទដៃទទេ រហូតមកដល់បច្ចុប្បន្ន។ ហើយគាត់បានបន្សល់ទុកនូវក្រុមហ៊ុននេះឱ្យខ្ញុំ ខ្ញុំនឹងមានការប្តេជ្ញាចិត្តខិតខំប្រឹងថែរក្សា និង ពង្រីកក្រុមហ៊ុនឱ្យរីកចម្រើនជាងនេះទៅទៀត»៕
ប្រភព៖ Prestige