(វីដេអូ) ក្តុកក្តួល! ពេជ្រ សោភា ទម្លាយទាំងអួលដើម-ក ពាក់ព័ន្ធនឹង សាន ស្រីឡៃ ក្នុងកម្មវិធី The Voice Cambodia
ក្នុងការបង្ហាញវត្តមានក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ Live Show សប្តាហ៍ទី ១ កាលពីយប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅគឺពិតជាប្លែក ដោយ Coach ទាំង ៤ និង គ្រូភ្លេង បានសម្រិតសម្រាំងក្នុងការជ្រើសរើសបទចម្រៀងនានាមកកែច្នៃសាច់ភ្លេងយ៉ាងប្លែក ឱ្យកូនក្រុមរបស់ខ្លួនមកបង្ហាញសមត្ថភាពនៅលើឆាកប្រកួតនេះ។
ងាកទៅកាន់ Coach ពេជ្រ សោភា ក៏ដូចគ្នាដែរ ក្នុងចំណោមកូនក្រុម ៣ រូប ដែលបង្ហាញសមត្ថភាពក្នុងវគ្គ Live Show សប្តាហ៍ទី ១ នេះ Coach រូបនេះ បានសម្រិតសម្រាំងសាច់ភ្លេង ដោយមានការដាក់បញ្ជូលឧបករណ៍ប្រពៃណី និង សម័យជាច្រើនចង្វាក់ចូលគ្នា។
អ្វីដែលធ្វើឱ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ និង ក្តុកក្តួល ស្របពេលជាមួយបរិយាកាសរីករាយនោះ នៅពេលដែលការបង្ហាញវត្តមានរបស់បេក្ខនារី វ៉ាឌី ភាលី ដែលជាកូនក្រុមរបស់ Coach ពេជ្រ សោភា បានលើកយកបទ «ឈឺចាប់ពីរដង» ជាបទដើមរបស់ អ្នកនាង សាន ស្រីឡៃ យកមកបកស្រាយ។
ក្នុងនោះ អ្វីកាន់តែរំជួលចិត្ត Coach ពេជ្រ សោភា បានបញ្ជាក់ថា បទ «ឈឺចាប់ពីរដង» ដែល វ៉ាឌី ភាលី បានលើកយកមកបកស្រាយនេះ គឺអ្នកនាងបានយកនូវប៉ារ៉ូលចម្រៀងទាំងអស់របស់ សាន ស្រីឡៃ ច្រៀងកាលនៅមានជីវិតមកដាក់បញ្ជូលគ្នាជាមេឡូឌីថ្មី។ លើសពីនោះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ទាំងក្តុកក្តួលពីរឿងរ៉ាវរបស់ខ្លួន និង អ្នកនាង សាន ស្រីឡៃ កាលនៅរស់មកនិយាយលើឆាក ធ្វើឱ្យអ្នកទស្សនាកាន់តែមិនអាចទប់ទឹកភ្នែកបានថែមទៀតផង៕