តាមពិត ដំបូងឡើយឧកញ៉ា លាង ពៅ ប៊ិះនឹងរបូតកម្មវិធី Gumball 300០ តែឧកញ៉ាបានជម្នះធ្វើរឿងមួយទាំងឈឺ សូម្បីគ្រួសារក៏ជំទាស់
ដូចប្រិយមិត្តបានជ្រាប ព្រឹត្តិការណ៍ Gumball 3000 បានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង ដែលធ្វើឱ្យកម្ពុជាឆក់បានឱកាសធំៗជាច្រើន ជាពិសេស បានផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ពិភពលោក។ យ៉ាងណាមិញ មុនព្រឹត្តិការណ៍នេះអាចកើតមានឡើង ដំបូងឡើយ ឧកញ៉ា លាង ពៅ (ភីតធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង គឺជាអ្នកទំនាក់ទំនង និង ធ្វើការជួបពិភាក្សាផ្ទាល់ជាមួយ លោក Maximillion Cooper ស្ថាបនិក Gumball 3000 ។
ក្នុងវីដេអូសម្ភាសមួយដែលបង្ហោះដោយ Business Cambodia មែនទែនទៅ កម្ពុជាប៊ិះនឹងរបូតឱកាសរៀបចំព្រឹត្តិការណ៍ Gumball 3000 ដោយហេតុ ឧកញ៉ា លាង ពៅ មានបញ្ហាសុខភាពបន្ទាន់ ត្រូវចូលពេទ្យធ្វើការវះកាត់ ស្របពេលជិតដល់ថ្ងៃត្រូវជួបផ្ទាល់ជាមួយស្ថាបនិក Maximillion Cooper។ តែយ៉ាងណា ដោយការគោរពាក្យសន្យា និង មានការតាំងចិត្តខ្ពស់ ឧកញ៉ាក៏បានព្យាយាមចេញពីមន្ទីរពេទ្យទៅទទួលស្ថាបនិក ហើយថែមទាំងបើកឡានជូនទៅដល់ខេត្តសៀមរាបទាំងខ្លួនកំពុងឈឺទៀតផង។ លោកថាសូម្បីតែភរិយារបស់លោក ក៏ខឹងមិនសប្បាយចិត្ត មិនចង់ឱ្យលោកទៅទាំងខ្លួនឈឺដែរ។
សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖
រូបភាព៖ Gumball 3000