សុំម៉ែទិញទូរស័ព្ទថ្មីក្នុងថ្ងៃខួបកំណើត តែម្ដាយអត់លទ្ធភាព អន់ចិត្តរហូតរត់ទៅបញ្ច-ប់ជី.វិត
ក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់នៅស្រុក Sangli រដ្ឋ Maharashtra ប្រទេសឥណ្ឌា បានគិតខ្លីចង-កសម្លាប់ខ្លួន ក្រោយតូចចិត្តនឹងម្ដាយបដិសេធមិនព្រមទិញទូរស័ព្ទថ្មីឱ្យក្នុងថ្ងៃខួបកំណើត។
តាមការបញ្ជាក់របស់ប៉ូលិសបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះដែរកើតមានឡើងនៅល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ដោយជនរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Vishwajeet Ramesh Chamdanwale បានចង-កសម្លាប់ខ្លួនក្នុងផ្ទះ ខណៈម្ដាយ និង បងប្អូនស្រីរបស់គេកំពុងដេកលង់លក់។
ប៉ូលិសបានបន្ថែមទៀតថា នៅ ២ ថ្ងៃមុនថ្ងៃកើតហេតុ ជនរងគ្រោះបានរៀបចំពិធីខួបកំណើតរបស់ខ្លួន និង បានសុំម្ដាយឱ្យទិញទូរស័ព្ទថ្មីជាកាដូថ្ងៃកំណើត។ យ៉ាងណាមិញ ម្ដាយបានបដិសេធដោយសារតែគ្រួសារមានបញ្ហាលុយកាក់មិនមានលទ្ធភាពទិញឱ្យបាន ស្រាប់តែថ្ងៃបន្ទាប់គ្រួសារក៏ប្រទះឃើញរូបគេចង-កស្លាប់បាត់ទៅហើយ។ ករណីមួយនេះដែរត្រូវបានរាយការណ៍លម្អិតទៅខាងប៉ូលិស និង ធ្វើការស៊ើបអង្កេតជាបន្ត៕
ប្រភព៖ Kenh14