នាពេលថ្មីៗនេះ មជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជា បានជូនដំណឹងអំពីកម្មវិធីសុខភាពស្ត្រី ដែលមានពិនិត្យសុខភាពស្ត្រីដោយឥតគិតថ្លៃ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ វេលាម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជា ទីតាំងផ្លូវ ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំពោះកម្មវិធីសុខភាពស្ត្រីនេះដែរមានដូចជា ៖
– បង្រៀនអំពីសុខភាពស្ត្រី
– ពិនិត្យរកមើលជំងឺមហារីកមាត់ស្បូន
– ពិនិត្យឈាមរកមើលមេរោគរលាកថ្លើម បេ សេ និង ជំងឺអេដស៍
– អាហារសម្រន់
ក្នុងនោះ ចំពោះអ្នកដែលអាចចុះឈ្មោះបានមានដូចជា ៖
– ស្ត្រីដែលមានអាយុចន្លោះពី ២៥ ទៅ ៥០ ឆ្នាំ ដែលមានដៃគូ ឬរៀបការហើយ
– មិនមែនជាអ្នកជំងឺនៅមជ្ឈមណ្ឌលសុខភាពមេត្តាករុណាកម្ពុជា
ប្រើសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ចង់ទៅពិនិត្យ អាចទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទ 012 749 231 និង តេឡេក្រាម +855 12 749 231៕
ប្រភព ៖ Mercy Medical Center Cambodia