ទន់ជង្គង់ស្រ៊ឹប! Jungkook ទម្លាក់រូបភាពសម្រាប់បទថ្មី បញ្ចេញសាច់ដុំកង់ៗ ជះរាងសង្ហាអស់ស្ទះ
Jungkook សមាជិកកូនពៅក្នុងក្រុមចម្រៀង BTS នឹងចេញបទចម្រៀងទោលដែលមានចំណងជើងថា «Seven» នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះហើយ។
ជាមួយគ្នានោះ កាលពីយប់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ (ម៉ោងក្នុងប្រទេសកម្ពុជា) នៅលើបណ្ដាញសង្គមផ្លូវការរបស់ Bighit Music បានបង្ហោះរូបភាពដែលជា Concept Photo ក្នុងបទថ្មីរបស់ Jungkook ចំនួន ៧ សន្លឹក ជះរាងយ៉ាងសង្ហា។ ជាពិសេសទៅទៀតនោះ គឺរូបបញ្ចេញសាច់ដុំកង់ៗយ៉ាងសិចស៊ីរបស់គេ បានធ្វើឱ្យ ARMYs ជាច្រើនលាន់មាត់សរសើរពីដងខ្លួនដ៏ស្រស់សង្ហារបស់រូបគេមិនដាច់ពីមាត់។
គួរឱ្យដឹងផងដែរថា ក្នុងបទចម្រៀងថ្មីរបស់ Jungkook ដែលមានចំណងជើងថា «Seven» នេះ ក៏នឹងមានការចូលរួមសម្ដែងពីកំពូលតារាសម្ដែងស្រី Han Sohee តួឯកក្នុងរឿង «Nevertheless» ផងដែរ។
រីករាយទស្សនាបណ្ដុំរូបភាពដ៏សង្ហារបស់ Jungkook ខាងក្រោម៖