យឹម ណារ៉ា ផ្អឹបរឿងគូគ្រងមួយឡែក ហើយសំងំទិញផ្ទះវីឡាស្កឹមស្កៃ និង រៀបចំពិធីឡើងយ៉ាងធំដុំយប់មិញ
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកគាំទ្រនិយមតាមដានជីវិតឯកជនរបស់តារាប្រុស លោក យឹម ណារ៉ា បានសង្កេតឃើញថា តារាប្រុសរូបនេះ កាន់តែទទួលបានទីផ្សារការងារសិល្បៈ និង ក្តោបតំណែងជាពិធីករប្រចាំទូរទស្សន៍ PNN ក្នុងកម្មវិធីកម្សាន្តល្បីៗជាច្រើន។
ជាក់ស្តែង ក្រោយប្រឹងប្រែងបំពេញការងាររកប្រាក់ចំណូលជាកម្លាំងញើសឈាមមួយរយៈធំហើយនោះ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ លោក យឹម ណារ៉ា បានរៀបចំកម្មវិធីខួបកំណើតយ៉ាងធំដុំ អញ្ជើញភ្ញៀវកិត្តិយស មិត្តសិល្បករចូលរួមយ៉ាងអធឹកអធមថែមទៀតផង។
លើសពីនោះ ក្នុងថ្ងៃកំណើតឆ្នាំនេះដែរ លោក យឹម ណារ៉ា បានបំពេញក្តីស្រមៃ ជូនកាដូជាពិសេសសម្រាប់ខ្លួនឯង ដោយលោកបានសំងំទិញផ្ទះវីឡា និង រៀបចំពិធីឡើងគេហដ្ឋានក្នុងថ្ងៃខួបកំណើតតែម្តង៕