ឱកាសការងារថ្មី! ៣ ថ្ងៃទៀត ក្រុមហ៊ុនធំៗ ១២ រើសបុគ្គលិកជិត ១ ពាន់នាក់ ដាក់ពាក្យភ្លាមសម្ភាសភ្លាម អត់បទពិសោធដាក់បាន
ទីភ្នាក់ងារជាតិមុខរបរ និង ការងារ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា ក្រុមហ៊ុនធំៗ ១២ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែម ៧២១ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារ។
ឱកាសផ្ដល់ការងារនេះផងដែរ នឹងធ្វើឡើងនៅក្នុងវេទិកាការងារ នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត រាជធានីភ្នំពេញ។ ដែលប្រិយមិត្តអាចដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗ ហើយអត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខ 016 786655 ឬ 077 232 378៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖