ឃើញមិត្តរៀបការ ទេព បូព្រឹក្ស ប្រាប់ទៅ ជី ដេវីត ថាក្រសុំនាងរៀបការពេក ប្រយ័ត្ននាងសុំវិញ
គូស្នេហ៍តារាចម្រៀងប្រុសស្រីដ៏ល្បីលោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស ក្រៅពីឆក់ការចាប់អារម្មណ៍ពីជីវិតលើវិស័យសិល្បៈ អ្នកទាំងពីរក៏តែងទទួលបានការសរសើរពីសកម្មភាពដ៏ផ្អែមល្ហែម និង មានក្ដីសុខនៃជីវិតគូ តាមរយៈរូបភាព វីដេអូ និង ពាក្យសម្ដីផ្សេងៗ។
ម្យ៉ាងវិញទៀត ដ្បិតតែតារាចម្រៀងប្រុសស្រីមួយគូនេះបានចាប់ដៃគ្នាសាងគ្រួសារដ៏មានសុភមង្គល និង មានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់មែន ប៉ុន្តែពួកគេនៅតែផ្អែមល្ហែមតែងសាងភាពរ៉ូមែនទិចជាមួយគ្នាដូចគូស្នេហ៍ថ្មីថ្មោង បើទោះជាពេលនេះអ្នកទាំងពីរពុំទាន់សម្រេចរៀបចំកម្មវិធីមង្គលការនៅឡើយ។
ជាក់ស្ដែង ថ្មីៗនេះអ្វីកាន់តែចាប់អារម្មណ៍ពីស្នេហារបស់តារាចម្រៀងប្រុសស្រីមួយគូនេះ ខណៈបានឃើញអ្នកនាង ទេព បូព្រឹក្ស បង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយលោក ជី ដេវីត ក្នុងពិធីមង្គលការបស់មិត្តសម្លាញ់ សុភ័ក្រ្ត កុសុម៉ា រួចពោលសួរទៅកាន់គូស្នេហ៍ថា ពេលណាសុំនាងរៀបការ បើឱ្យនាងចាំយូរពេក ប្រយ័ត្ននាងសុំរៀបការវិញទៀតផង។
ក្នុងនោះ តារាស្រី ទេព បូព្រឹក្ស បានរៀបរាប់ភ្ជាប់ជាមួយរូបភាពថា ៖ «ប៉ា Albert ហា គ្នាសុំសួរឯងមួយណាគេរៀបការអស់ហើយ ចុះកាលសុំអូនរៀបការ តែយូរពេកប្រយ័ត្នអូនសុំវិញណា»៕