បុគ្គលិកហាងនំល្បីមួយ ស្រឡាញ់ការងារពេក បានយកម្សៅនំមកថើប មានអីចុងក្រោយត្រូវគេដេញចេញ ចំណែកហាងក៏ត្រូវបិទទ្វារ
មានរឿងរ៉ាវមួយកំពុងតែធ្វើឱ្យផ្ទុះការហួសចិត្តជាខ្លាំងនៅប្រទេសម៉ាឡេស៊ី ដោយមានបុគ្គលិកហាងនំល្បីម្នាក់ ហេតុតែស្រឡាញ់ការងារពេក ស្រាប់តែលើកម្សៅមកថើបបង្ហាញ មានអីចុងក្រោយត្រូវគេដេញចេញភ្លាមមិនចាំស្អែក។
តាមព័ត៌មានបានឱ្យដឹងថា នារីបុគ្គលិកខាងលើនេះ គឺជាបុគ្គលិកនៅហាងនំ Auntie Anne’s ហើយនាងបានបង្ហោះរូបភាពរបស់ខ្លួន ដែលកំពុងថើបម្សៅធ្វើនំ ព្រមទាំងការកាន់ដោយមិនបានប្រើស្រោមដៃបង្ហោះទៅក្នុងបណ្តាញសង្គម ដែលធ្វើឱ្យមហាជនទាំងឡាយឃើញហើយកើតការមិនពេញចិត្តជាខ្លាំង រហូតនាំគ្នាឱ្យខាងហាងចេញមុខមកបកស្រាយ។
យ៉ាងណាមិញ ខាងហាងក៏បានចេញមុខមកសុំទោសមហាជន ព្រមទាំងបានឱ្យដឹងថាហាងបានបញ្ឈប់បុគ្គលិកខាងលើនេះហើយ ហើយសាខានេះក៏នឹងបិទបណ្តោះអាសន្នមួយរយៈដើម្បីធ្វើការសម្អាត និង កែកុនឱ្យត្រូវតាមមាត្រដ្ឋានឡើងវិញ៕
ប្រភព៖ Khaosod