ចេញមកឆ្វាតខ្លាំង! ប្រាសាទ ដាវីន ស្រែកឈ្មោះកម្ពុជាយ៉ាងមានថាមពល លើឆាក Miss Universe លើកទី ៧៣
នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ម៉ោងនៅក្នុងស្រុក កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe លើកទី ៧៣ នៅប្រទេសម៉ិកស៊ិក បានឈានដល់រាត្រីគ្រងមកុដហើយ។
ក្នុងការបង្ហាញខ្លួនវគ្គដំបូងនេះ បេក្ខភាពបវរកញ្ញាដែលចូលរួមប្រកួតបានណែនាំឈ្មោះប្រទេសរបស់ខ្លួនយ៉ាងមានភាពជឿជាក់រៀងៗខ្លួន ហើយក្នុងនោះក៏មានបេក្ខភាពតំណាងប្រទេកម្ពុជា គឺអ្នកនាង ប្រាសាទ ដាវីន ផងដែរ ដោយអ្នកនាងបានស្រែកណែនាំឈ្មោះប្រទេសកម្ពុជាយ៉ាងមានថាមពលបំផុត។
តាមរយៈការបង្ហាញលើកដំបូងនេះ ប្រាសាទ ដាវីន បវរកញ្ញាតំណាងកម្ពុជា កំពុងទទួលបានការលើកសរសើរយ៉ាងខ្លាំងពីស្រទាប់មហាជនកម្ពុជា៕