ក្ដៅៗ! Best ទម្លាយខ្ទេចគ្មានសល់ រឿងទិញកាដូឱ្យ Tong Tong ពេលដែលស្រឡាញ់គ្នា
ដ្បិតថាទំនាក់ទំនងដ៏ផ្អែមល្ហែមនៃគូស្នេហ៍តារាសម្ដែងប្រុស Tong Tong និង ស្រីស្រស់ Best Kamsing បានបញ្ចប់ទៅហើយក្តី តែរឿងរ៉ាវវិភាគវែកញែកលើបណ្ដាញសង្គម Tik Tok និង ហ្វេសប៊ុកនៅតែមានជាបន្តបន្ទាប់ ពីព្រោះកាលពីពេលដែលចែកផ្លូវគ្នានេះ គេពុំទាន់ឃើញតារាប្រុស Tong Tong ចេញមុខមកបកស្រាយអ្វីទាំងអស់ មានតែស្រីស្អាត Best ប៉ុណ្ណោះ ដែលទម្លាយរឿងនេះដល់មហាជន។
ដោយឡែក មកទល់ពេលនេះទៅហើយក៏នៅតែជាប្រធានបទក្តៅគគុកមិនស្ងប់ដែរ ព្រោះថារាល់ពេលឡើងកម្មវិធីណាមួយ Best តែងត្រូវបានចោទសួរពីទំនាក់ទំនងអតីតកាលជាមួយនឹង Tong Tong រហូត។ តួយ៉ាងកាលពីពេលថ្មីនេះ Best បានចូលរួមកម្មវិធីមួយជាមួយនឹងតារាប្រុស Nicky ហើយបានទម្លាយរឿងដ៏ភ្ញាក់ផ្អើលមួយរបស់នាងកាលពីនៅស្រឡាញ់គ្នាជាមួយនឹងប្រុសសង្ហា Tong Tong ជុំវិញរឿងលុយ។
បើតាមការរៀបរាប់ពី Best បានឱ្យដឹងថា៖ «កន្លងមកនាងក៏បានចំណាយលុយមិនស្ទើរដែរចំពោះអតីតសង្សារ គឺឈានដល់ខ្ទង់លានបាតឯណោះ» ។ នាងបានបន្តថា ៖«កាលនៅស្រឡាញ់គ្នានៅពេលដែលចង់បានអ្វីអតីតសង្សារនាងតែងតែនិយាយត្រង់ៗហើយនាងក៏ទិញជូន»។ លើសពីនោះ ស្រីស្រស់បានបន្ថែមទៀតថា ៖ «សម្រាប់នាងមិនស្តាយលុយ មិនស្តាយរបស់ឡើយ ហើយក៏គ្មានចិត្តចង់បានវិលវិញដែរ»៕