គួរឱ្យអាសូរ! ឈឺចិត្តពេកសុខចិត្តច/ង-កសម្ល-ា/.ប់ខ្លួន ដើម្បីឱ្យកូនបានលុយបុណ្យស/ព យកទៅប្តឹងរឿងគេធ្វើបាប
មានករណីមួយបាន និង កំពុងតែធ្វើឱ្យមហាជនថៃមានការរំជួលចិត្តអាណិតខ្លាំងណាស់ ដោយឪពុកម្នាក់ឈឺចិត្តគ្មានលុយទៅប្តឹងប៉ូលិសរឿងកូនត្រូវគេធ្វើបាប ចុងក្រោយសម្រេចចិត្តចង-កសម្លាប់ខ្លួន ហើយឱ្យកូនយកលុយបុណ្យសពទៅចាត់ចែងប្តឹង។
តាមព័ត៌មានបានឱ្យដឹងថា ករណីមួយនេះបានកើតឡើងនៅខេត្តស៊ុផាន់បុរី ប្រទេសថៃ។ គ្រួសារមួយនេះមានគ្នា ៣ នាក់ គឺឪពុក កូនប្រុសច្បង និង កូនប្រុសពៅ ចំណែកម្តាយបានស្លាប់មុននេះទៅហើយ។ បុរសជាឪពុកជាអ្នកស៊ីឈ្នួលគេទូទៅ រីឯកូនប្រុសច្បងក៏ចេញទៅធ្វើការនៅខេត្តផ្សេង។
ដើម្បហេតុដែលនាំឱ្យុកើតរឿងឡើង គឺនៅថ្ងៃមួយកូនប្រុសពៅ បានទៅលេងបាល់ជាមួយនឹងមិត្តភក្តិ ហើយមានការទាស់សម្តីគ្នា ស្រាប់តែឪពុករបស់មិត្តភក្តិនោះបានមកគំរាម និង បានដាល់កូនប្រុសពៅមួយដៃ បណ្តាលឱ្យហើមភ្នែកខៀវជាំ។ កូនប្រុសក៏បានរត់ទៅប្រាប់ឪពុក ហើយឪពុកក៏បាននាំទៅប្តឹងប៉ូលិស តែស្តាប់ទៅយល់ថាប៉ូលិសប្រាប់ថាតម្រូវឱ្យភាគីទាំងសងខាងបង់លុយម្នាក់ ១០០០ បាត ទើបដោះស្រាយឱ្យ។
ក្រោយកើតរឿងកូនប្រុសច្បងក៏បានត្រឡប់មកផ្ទះវិញ ហើយពិភាក្សាជាមួយឪពុក ដែលឪពុកក៏ពិបាកចិត្តយ៉ាងខ្លាំង ព្រមទាំងត្អូញត្អែរខ្លួនជាអ្នកក្រ ទើបគ្មានលុយទៅតស៊ូជាមួយគេ ដូច្នេះប្រហែលមានតែលុយបុណ្យសពរបស់ខ្លួនប៉ុណ្ណោះ ទើបអាចដោះស្រាយរឿងនេះបាន។
កូនប្រុសច្បងឮបែបនេះក៏បានហាមឪពុក ប៉ុន្តែអ្វីដែលរន្ធត់នោះគឺស្អែកព្រឹកឡើង ក៏បានឃើញឪពុកចង-កស្លាប់នៅកណ្តាលផ្ទះបាត់ទៅហើយ។ ដោយឡែក ប៉ូលិសក៏បានហៅភាគីទាំងសងខាងមកតទល់គ្នាម្តងទៀត ហើយក៏បកស្រាយ តាមពិតលុយ ១០០០ បាតនោះគឺខាងប៉ូលិសមានន័យថា តើព្រមឱ្យខាងបង្កហេតុបង់លុយឱ្យឬទេ តែបុរសជាឪពុកបែរស្តាប់ច្រឡំថាតម្រូវឱ្យបង់លុយម្នាក់ ១០០០ បាតទៅវិញ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ 3plusnews