នៅចិនមានករណីគ្រោះថ្នាក់មួយ ឡាន.បុ/ក-រះនៅមុខខ្លោងទ្វារសាលា មនុស្ស ១១ នាក់ស្ល-ា./ប់ ១៣ នាក់របួសពេញផ្លូវ
នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ (ពេលវេលាក្នុងតំបន់) រថយន្តដឹកសិស្សសាលាមួយគ្រឿងបានបុករះលើហ្វូងមនុស្សដែលកំពុងឈរក្រៅរបងសាលាមធ្យមសិក្សាមួយកន្លែងនាក្រុង Tai’an ខេត្ត Shandong ប្រទេសចិន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់បានស្លាប់ និង ១៣ នាក់ផ្សេងទៀតរងរបួស។
រូបភាពដ៏រន្ធត់នៅកន្លែងកើតហេតុត្រូវបានបង្ហោះឡើងលើបណ្ដាញសង្គមក្នុងប្រទេសចិន ដែលបង្ហាញឱ្យឃើញសភាពជនរងគ្រោះជាច្រើនដេករដូករណែលពេញផ្លូវ ខណៈមួយចំនួនទៀតជាប់នៅក្រោមរថយន្តបង្កក៏មាន។ តាមការបញ្ជាក់ពីទូរទស្សន៍ចិន CCTV មនុស្ស ១១ នាក់បានស្លាប់ (ឪពុកម្ដាយសិស្ស ៦ នាក់ កូនសិស្ស ៥ នាក់) ខណៈជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរ និង ១២ នាក់ផ្សេងទៀតមានស្ថានភាពនឹងនធម្មតា។
តាមការសន្និដ្ឋានដំបូង មូលហេតុបណ្ដាលឱ្យមានការបុករះមុខសាលាយ៉ាងរន្ធត់បែបនេះគឺអាចដោយសារតែអ្នកបើកឡានបាត់បង់ម្ចាស់ការគ្រប់គ្រងឡានលែងបាន។ យ៉ាងណាមិញ បច្ចុប្បន្នអ្នកបើកឡានត្រូវបានឃាត់ខ្លួនដោយខាងអាជ្ញាធរបន្តការស៊ើបអង្កេតដើម្បីរកមូលហេតុជាក់លាក់ពិតប្រាកដ៕