បញ្ចប់ស្នេហ៍នឹងគូដណ្ដឹង ហេង ចន្ថា មិនខ្វល់រកអ្នកថ្មី ពេលនេះកំពុងចាយជីវិតនៅលីវយ៉ាងរីករាយ
ពិតណាស់ និយាយពីជីវិតស្នេហារបស់បវរកញ្ញាម្ចាស់មកុដ Miss Grand Cambodia ២០១៦ កញ្ញា ហេង ចន្ថា ដែលបានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងធំជាមួយនឹងគូស្នេហ៍រូបសង្ហាកាលពីឆ្នាំអំឡុងឆ្នាំ ២០២០ កន្លងទៅ។
ក្រោយពីភ្ជាប់ពាក្យក្លាយជាគូដណ្ដឹងនឹងគ្នាបានប៉ុនា្មន ៣ ឆ្នាំកន្លងមក បវរកញ្ញា និង ជាតារាសម្ដែងស្រី ហេង ចន្ថា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រដែលតាមដានជីវិតស្នេហារបស់នាងមានការប្លែកចិត្តខ្លាំង ដែលនាងមិនត្រឹមតែមិនឃើញបង្ហាញពីដំណឹងល្អចូលរោងការនោះទេ ថែមទាំងបង្ហាញរូបភាព និង សារប្លែកៗបង្ហាញពីភាពឯកាដូចអ្នកនៅលីវទៅវិញ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហាញភាពឯកាមួយរយៈធំ កាលពីដើមឆ្នើម ២០២៤ កន្លងទៅ កញ្ញា ហេង ចន្ថា ក៏បានប្រកាសជាសាធារណៈប្រាប់អ្នកសារព័ត៌មានឱ្យដឹងថាកញ្ញា និង គូដណ្ដឹង បានចែកផ្លូវគ្នាហើយ ដែលបច្ចុប្បន្ននាងប្រើជីវិតនៅលីវជាថ្មី និង កំពុងផ្ដោតលើការងារសិល្បៈផងដែរ។
មកដល់ពេលនេះដែរ ហេង ចន្ថា ក៏តែងធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះជីវិតឯកជនរបស់នាង ដែលនាងបង្ហាញសកម្មភាពដើរកម្សាន្តទាំងក្នុង និង ក្រៅប្រទេសយ៉ាងរីករាយ និង ហាក់មានក្ដីសុខខ្លាំងបែបជីវិតនៅលីវមិនខ្វល់ខ្វាយរឿងស្វែងរកស្នេហាថ្មីទៀតឡើយ៕