អ្នកគាំទ្រស្រងាកចិត្ត ពេលឃើញ Seungri អតីតសមាជិក Big Bang នៅតែចូលក្លឹបកម្សាន្ត ក្រោយចេញពីពន្ធនាគារ
ថ្មីៗនេះ នៅលើបណ្តាញសង្គមកូរ៉េកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង លើរូបថត Seungri អតីតសមាជិក Big Bang ដែលមានគណនីម្នាក់បានបង្ហោះថា «ហា៎! Seungri នៅតែចូលក្លឹបទៀតមែនទេ»។
ការបង្ហោះនេះ ត្រូវបានអ្នកនិយមលេងក្នុងបណ្តាញសង្គមលើកយកមកនិយាយយ៉ាងច្រើន ខណៈ Seungri ទើបតែរួចចេញពីការឃុំខ្លួនជាងមួយឆ្នាំ បន្ទាប់ពីមានរឿងអាស្រូវចោទប្រកាន់លើការប្រើហិង្សាផ្លូវភេទ, កេងបន្លំ, ពេស្យាចារ, លេងល្បែងស៊ីសងខុសច្បាប់ជាច្រើនផ្សេងទៀត ទាក់ទងនឹងក្លឹប Burning Sun របស់លោក កាលពីឆ្នាំ ២០១៨ យ៉ាងកក្រើកស្ទើរតែទូទាំងប្រទេស។
ក្នុងនោះដែរ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនក៏បានសម្ដែងនូវការមិនពេញចិត្តចំពោះ Seungri ក្រោយរូបថតឈរបែរខ្នងពាក់មួកពណ៌សរបស់លោកនៅក្លឹបកម្សាន្ត ត្រូវបានបែកធ្លាយពេញនៅអ៊ីនធឺណេត៕