Hailey បង្ហោះរូបភាពមួយហាក់បង្កប់ន័យ ស្របពេលរឿង Justin ជំពាក់វាក់វិននឹង P Diddy នៅតែក្ដៅគគុក
តារាម៉ូដែល Hailey Bieber ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបនាងបានធ្វើការបង្ហោះរូបភាពមួយសន្លឹករបស់ Justin Bieber លើ Story IG របស់នាង ស្របពេលរឿងរ៉ាវរបស់ Justin និង P Diddy នៅតែជាប្រធានបទក្ដៅគគុកនៅឡើយ។
តារាម៉ូដែលស្រីវ័យ ២៧ ឆ្នាំដែលទើបតែសម្រាលកូនប្រុស Jack Blues កាលពីខែសីហាកន្លងទៅនោះ ថ្មីៗនេះបានបង្ហោះរូបភាពមួយសន្លឹករបស់ស្វាមីដែលជារូបលោកលើកដៃកណ្ដាលឡើងទៅលើ អមជាមួយខេបសិនថា «mood» ហាក់ដូចបង្កប់អត្ថន័យអ្វីម្យ៉ាង។
រូបមួយសន្លឹកនេះផងដែរបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និង គិតថានាងអាចចង់សំដៅពាក់ព័ន្ធនឹងរឿងអាស្រូវថ្មីៗនេះ ព្រោះថាស្វាមីរបស់នាង Justin Bieber គឺកំពុងជាប់ខ្លួនក្នុងរឿងអាស្រូវរបស់តារារ៉េប P Diddy រហូតមានការចែកចាយវីដេអូចាស់ៗ មហាជននាំគ្នាផ្ទុះវែកញែកជាច្រើន ប៉ុន្តែរូបលោកនៅតែរក្សាភាពស្ងៀមស្ងាត់មិនព្រមចេញបកស្រាយអ្វីនោះឡើយ៕