សឹងមិនជឿ! Poo Praiya ធ្លាប់ទម្លាយថាចង់គិតខ្លីទាំងវ័យក្មេង ព្រោះស្ត្រីម្នាក់បានដៀលនាងរហូតមានសម្ពាធផ្លូវចិត្តខ្លាំង
Poo Praiya ជាតារាស្រីម្នាក់ដែលបន្សល់ទុកនូវស្នាដៃការសម្តែងមិនតិចនោះទេ នៅក្នុងអាជីពជាអ្នកសិល្បៈ។ ចាប់តាំងពីថ្ងៃចាប់ផ្តើមរហូតមកទល់ពេលនេះ តារាស្រីរូបនេះ ក៏នៅតែទទួលបានការស្រឡាញ់ពីមហាជនអ្នកគាំទ្ររបស់នាងដដែល រហូតម្នាក់ៗទទូចចង់ឃើញនាងវិលមកសម្តែងដូចមុនជាខ្លាំង។
ទោះជាយ៉ាងណា Poo Praiya បានបង្ហើបច្បាស់ៗនៅក្នុងកម្មវិធី WOODY FM ហើយថា នាងនឹងមិនវិលចូលសិល្បៈការសម្តែងម្តងទៀតទេ ព្រោះនាងមិនចង់ធ្វើការងារមួយនេះទៀតឡើយ រហូតធ្វើឱ្យដំណឹងមួយនេះ ពេលដែលមហាជនឮហើយស្ទើរស្រឡាំងកាំង និង មានការសោកស្តាយជាខ្លាំងដែលនាងសម្រេចចិត្តបោះបង់ទាំងបែបនេះ។
ដោយឡែក ទន្ទឹមនឹងការបង្ហាញខ្លួន ខណៈផ្តល់បទសម្ភាសនៅក្នុងកម្មវិធី WOODY FM នេះដែរ តារាស្រីរូបនេះថែមទាំងបានបង្ហើបរឿងរ៉ាវមួយនឹកស្មានមិនដល់បន្ថែមទៀតនោះគឺថា មានពេលមួយ នាងធ្លាប់គិតនឹងបញ្ចប់ជីវិត មិនចង់រស់នៅបន្ដទៀតឡើយ។
ចំណែករឿងដែលធ្វើឱ្យនាងគិតខ្លីនោះគឺដោយសារតែនៅសុខៗមានស្រ្តីម្នាក់ បានចូលមកបញ្ចេញមតិជេរតិះដៀលនាង ហើយថែមទាំងទុកលេខទូរស័ព្ទរបស់គេនៅក្នុង IG របស់នាងថែមទៀត ពេលនោះនាងបានទំនាក់ទំនងទៅស្ដ្រីរូបនោះភ្លាមៗ ហើយបានសួរនាំថា តើហេតុអ្វីបានជាជេរនាង តែនារីរូបនោះនៅតែជេរតិះដៀលនាង ធ្វើឱ្យនាងបិទទូរស័ព្ទស្រែក និង ដេកយំជិត ១០ ម៉ោង។ ហើយដោយសារតែរឿងទាំងនោះហើយ វាបានចាប់ផ្តើមប៉ះពាល់ផ្លូវចិត្តរបស់នាងខ្លាំង ធ្វើឱ្យនាងធ្វើការងារមិនកើត ត្រូវបាត់បង់ការងារជាច្រើន ដោយសារតែសម្ពាធអារម្មណ៍ផ្លូវចិត្ត រហូតធ្វើឱ្យក្នុងខួរក្បាលរបស់នាងមានតែពាក្យថាបញ្ចប់ជីវិត៕