(វីដេអូ) ប្លែកខ្លាំង! Miss Grand បន្ទាយមានជ័យ ២០២៣ កែកុនសម្រស់ផ្ទៃមុខ ស្រដៀងខ្លាំងនឹងម្ចាស់មកុដ MGC 2024 ប៊ី សុធារី
ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងផ្ទុះការចាប់អារម្មណ៍នឹងអតីត Miss Grand បន្ទាយមានជ័យ ឆ្នាំ ២០២៣ កញ្ញា វ៉ាត ចិន្តា ដែលបានកែកុនសម្រស់ថ្មី ដោយនាងបានវះកាត់ខ្ទង់ច្រមុះ និង ចង្កា V។
ក្នុងនោះដែរ ក្រោយកែកុនសម្រស់យ៉ាងស្រស់សោភា ប្លែកខ្លាំងសឹងតែមើលមិនស្គាល់របស់កញ្ញា វ៉ាត ចិន្តា អ្នកគាំទ្រក៏បានសង្កេតឃើញថា នាងក៏កំពុងតែស្ថិតក្នុងការប្រកួតកម្មវិធី Miss Global Cambodia 2024 ដែលតំណាងឱ្យ Miss Global ខ្មែរ-កម្ពុជាក្រោម ២០២៤។
ម្យ៉ាងវិញទៀត អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រស្រែកវ៉ាវនោះ កញ្ញា វ៉ាត ចិន្តា មិនត្រឹមតែស្រស់ស្អាតប្លែកពីទម្រង់មុខពីមុននោះទេ តែមុខមាត់របស់នាងក្រោយកែកុន គឺស្រដៀងទៅនឹងកញ្ញា ប៊ី សុធារី Miss Grand Cambodia 2024 ទៀតផង៕