ធ្វើការជោគជ័យ មិនប្រាកដមានគេស្រលាញ់ចូលចិត្តទាំងអស់ទេ មិត្តរួមការងារខ្លះចាំតែច្រណែន តែប្រហែសលួចច-ា./ក់ពីក្រោយខ្នងទៀត
ពេលធ្វើការជោគជ័យ អ្នកទទួលបានការអបអរពីមនុស្សជុំវិញខ្លួន។ តែក្នុងចំណោមនោះ មិនប្រាកដថា មានអ្នកអបអរចេញពីក្នុងចិត្តទាំងអស់ទេ។ ដើម្បីចំណាំ និង ត្រៀមខ្លួនទុកជាមុន អ្នកអាចសម្គាល់អ្នកដែលច្រណែនតាមរយៈសញ្ញា ៥ យ៉ាងដូចជា៖
១. ប្រឆាំងសមិទ្ធផលរបស់អ្នក៖ ពួកគេអាចនឹងបង្ហាញអាកប្បកិរិយាមើលងាយពីភាពជោគជ័យ ឬអ្វីដែលអ្នកបានសម្រេច ឬមួយបញ្ចេញមតិអវិជ្ជមានចំពោះអ្វីដែលអ្នកកំពុងបានផល។
២. លាក់ព័ត៌មាន និង មិនជួយ៖ ពួកគេអាចនឹងរក្សាទុកព័ត៌មានសំខាន់ៗដោយចេតនា ឬបដិសេធមិនជួយអ្នក ជាពិសេសនៅពេលដែលព័ត៌មានទាំងនោះ អាចប៉ះពាល់ដល់ដំណើរការការងាររបស់អ្នក ធ្វើឱ្យអ្នកមានកំហុស ឬធ្វើឱ្យអ្នកអាក្រក់។
៣. និយាយដើម ឬ ពាក្យចចាមអារ៉ាម៖ មិត្តរួមការងារដែលច្រណែន រាល់ពេលទំនេរ គេតែងនិយាយដើមឬចែកចាយពាក្យចចាមអារ៉ាមពីអ្នក។ បំណងរបស់គេគឺចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នក និង ធ្វើឱ្យអ្នកមានរឿងក្តីក្តាំងជាមួយមិត្តរួមការងារដទៃ។
៤. អាកប្បកិរិយាប្រកួតប្រជែង៖ ពួកគេតែងឆ្លៀតយកប្រៀបលើអ្នកគ្រប់ឱកាស មិនថាលួចគំនិតពីអ្នក យកមុខមាត់លើអ្នក ឬប្រយោជន៍លើអ្នក ទាំងនៅក្នុងការប្រជុំឬគម្រោងការណាមួយ។
៥. ចាំតែបន្ទាបអ្នកចុះ៖ ការងារដែលអ្នកកំពុងធ្វើ គេនឹងរិះរកវិធីចាំតែក្តិចត្រួយ។ គេអាចនឹងនិយាយបន្តុះបង្អាប់ ជាជាងការលើកទឹកចិត្ត។ ជាពិសេស នៅពេលអ្នកធ្វើអ្វីមួយខុសតែបន្តិច គេនឹងរកវិធីជាន់ពន្លិចអ្នករហូតធ្លាក់ដល់បាត៕