(វីដេអូ) ប្លែកទៀតហើយ! ខាត់ សួស្តី កែទំនុកភ្លេងបទ «Call Me Papa» របស់ឧកញ៉ា ខេមរៈ សិរីមន្ត ជាចង្វាក់ក្បាច់
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បានផ្ទុះការចាប់អារម្មណ៍ និង សរសើរម្តងរួចមកហើយពីតារាចម្រៀងពហុជំនាញត្រកូល ខាត់ គឺអ្នកនាង ខាត់ សួស្តី ដែលបានលើកយកបទ «20 Out Now» របស់ ទេព ពិសិដ្ឋ ដែលបានច្រៀងរួមគ្នាជាមួយនឹងលោក Ricky, Chanty និង NPN មកកែទំនុកភ្លេងចេញជាចង្វាក់សារ៉ាវ៉ាន់។
យ៉ាងណា ស្រាប់តែថ្មីៗនេះ ប្អូនស្រីរបស់អ្នកនាង ខាត់ សុឃីម គឺអ្នកនាង ខាត់ សួស្តី បានធ្វើឱ្យមហាជនផ្ទុះសរសើរ អមនឹងការអស់សំណើចម្តងទៀតហើយ ដោយអ្នកនាងបានកែទំនុកភ្លេងបទ «Call Me Papa» របស់ឧកញ៉ា ខេមរៈ សិរីមន្ត មកជាចង្វាក់ក្បាច់។
ការកែទំនុកភ្លេងពីញាក់កន្ត្រាក់អារម្មណ៍ មកជាចង្វាក់ក្បាច់របស់អ្នកនាង ខាត់ សួស្តី បានធ្វើឱ្យមហាជនលាន់មាត់សរសើរថា អ្នកនាង ខាត់ សួស្តី ពិតជាតារាចម្រៀងពហុជំនាញមែន ពោលគឺតែងរកអ្វីដែលថ្មី និង អាចច្នៃចង្វាក់ភ្លេងមកបែបនេះបានយ៉ាងងាយៗ៕
សូមទស្សនាវីដេអូ ខាងក្រោម៖