តស់សាកធ្វើ! អ្នកកើតថ្ងៃជូត រោង វក បើធុញលែងចង់នៅ Single ទៀត គួរប្រញាប់ធ្វើតាមវិធីនេះនឹងឆាប់ដល់គូ
អ្នកគ្រូ ណាលី ត្រូវបានគេស្គាល់ថាជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញតាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ ក៏ដូចជាការណែនាំពីការរៀបចំពិធីនានា ឱ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ។
កាលពីពេលថ្មីៗកន្លងទៅនេះ តាមរយៈផេកផ្លូវការរបស់អ្នកគ្រូ ដែលមានឈ្មោះ Master Naly Fengshui អ្នកគ្រូបានណែនាំពីទិសស្នេហ៍សម្រាប់អ្នកដែលកើតថ្ងៃជូត ថ្ងៃរោង និង ថ្ងៃវក ដើម្បីឱ្យឆាប់ដល់គូ។
អ្នកគ្រូបានបញ្ជាក់ឱ្យដឹងថា ៖ «អ្នកកើតថ្ងៃជូត ថ្ងៃរោង ថ្ងៃវក មានទិសស្នេហ៍ប្រចាំខ្លួនស្ថិតនៅទិសរកា ជាទិសខាងលិច។ សូមណែនាំដាក់ផ្កា ៤ ទង នៅទិសស្នេហ៍ប្រចាំខ្លួន ដោយការរើសវេលាល្អតាមរាសីថ្ងៃខែឆ្នាំកំណើត សម្រាប់អ្នកមិនទាន់មានគូ។ តែហាមអ្នកមានគូហើយដាក់តាំងផ្កានៅទិសស្នេហ៍ប្រចាំខ្លួន ប្រយ័ត្នមានស្នេហ៍លើសពីធម្មតា»៕