ការសិក្សាថ្មី៖ បុគ្គលិក ៨៨ ភាគរយនៅក្នុងប្រទេសអាស៊ីចំនួន ១១ ប្រទេស ចង់ធ្វើការត្រឹមតែ ៤ ថ្ងៃក្នុង ១ សប្តាហ៍
ថ្មីៗនេះ លោក Robert Walters បានធ្វើការសិក្សាទៅប្រទេសទាំង ១១ ក្នុងអាស៊ី ទាក់ទងនឹងពេលវេលាធ្វើការប្រចាំថ្ងៃ ដោយក្នុងនោះគេបានរកឃើញថា មានបុគ្គលិកចំនួន ៨៨ ភាគរយចង់សាកល្បងធ្វើការត្រឹមតែ ៤ ថ្ងៃក្នុង ១ សប្តាហ៍។
ការសិក្សាបានរកឃើញថាក្នុងចំណោម ៨៨ ភាគរយមាន ៦២ ភាគរយជឿជាក់ថាការធ្វើការត្រឹមតែ ៤ ថ្ងៃក្នុង ១ សប្តាហ៍អាចនឹងជួយបង្កើនផលិតភាពការងារឱ្យបានល្អជាងមុន។ ចំណែក ៤០ ភាគរយទៀត ហាក់មានការព្រួយបារម្ភចំពោះបន្ទុកការងារដែលត្រូវទទួលបើសិនជាធ្វើការតែ ៤ ថ្ងៃ ដូច្នេះពួកគេចង់ធ្វើ ៥ ថ្ងៃដូចធម្មតាវិញ។ សម្រាប់ ២៧ ភាគរយទៀត បារម្ភចំពោះប្រាក់ដែលនឹងត្រូវចំណាយខាងក្រៅ មានន័យថាបើធ្វើការតែ ៤ ថ្ងៃ នោះនឹងមានថ្ងៃទំនេរច្រើន ដូច្នេះការចំណាយខាងក្រៅអាចនឹងកើនឡើងជាងធម្មតា។
យ៉ាងណាមិញ ប្រហែល ៦០ ភាគរយនៃបុគ្គលិកព្រមនឹងធ្វើការពីរម៉ោងបន្ថែមជារៀងរាល់ថ្ងៃ ដើម្បីរក្សាប្រាក់ឈ្នួលពេញ ក្នុងការធ្វើការ ៤ ថ្ងៃក្នុង ១ សប្តាហ៍។ ខណៈពេលដែលគំនិតនេះកំពុងទទួលបានការចាប់អារម្មណ៍ តែបុគ្គលិកនៅក្នុងប្រទេសវៀតណាម ចង់បានការធ្វើការ ៥ ថ្ងៃក្នុង ១ សប្តាហ៍ ដែលមានថ្ងៃសុក្រជាថ្ងៃដែលមានការងារធូរស្រាលវិញ ដោយពួកគេបារម្ភថាការធ្វើការរយៈពេលខ្លីជាងមួយសប្តាហ៍ អាចប៉ះពាល់ដល់សេវាកម្មអតិថិជន បង្កើនការចំណាយ និងបង្កឱ្យមានការអាក់អន់ចិត្តរវាងបុគ្គលិក ប្រសិនបើមិនបានអនុវត្តដោយយុត្តិធម៌៕