៤ ថ្ងៃមុនបញ្ច/ប់ជីវិតខ្លួនឯង MC ចេកខ្ចី បានផុសលាម្ដាយ និង មិត្តភក្ដិយ៉ាងក្ដុកក្ដួលបំផុត
មរណភាពរបស់ MC ចេកខ្ចី ដែលលោកបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមរយៈការចាក់សាំងដុតសម្លាប់ខ្លួន បានធ្វើឱ្យមិត្តភក្ដិដែលបានស្គាល់លោក និង មហាជនទាំងឡាយ មានក្ដីរន្ធត់ចិត្តនឹកស្មានមិនដល់ឡើយ ព្រោះថាកាលលោកនៅមានជីវិត លោកជាមនុស្សស្លូត ស្មោះត្រង់ និង ចូលចិត្តនិយាយលេង ធ្វើឱ្យមនុស្សជុំវិញខ្លួនសើចសប្បាយ តែចុងក្រោយលោកបែរជាសម្រេចចិត្តធ្វើអត្តឃាតដូច្នេះ។
MC ចេកខ្ចី ជាបុគ្គលដ៏មានសមត្ថភាពមួយរូប តែគួរឱ្យសោកស្ដាយ នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ នេះ លោកបានបញ្ចប់ជីវិតខ្លួនឯង ដោយចាក់សាំងដុតសម្លាប់ខ្លួនយ៉ាងរន្ធត់ នៅខេត្តត្បូងឃ្មុំ ដោយគេនៅមិនទាន់បានដឹងពីមូលហេតុនៅឡើយទេ។
ដោយឡែកមុន MC ចេកខ្ចី សម្រេចចិត្តធ្វើអត្តឃាត គេបានឃើញនៅលើគណនីហ្វេសប៊ុករបស់លោកកាលពី ៤ ថ្ងៃមុន ពោលគឺនៅថ្ងៃទី ២០ ខែកក្កដា កន្លងទៅ លោកបានប្រមូលរូបថតអនុស្សាវរីយ៍ចាស់ៗជាច្រើនមកបង្ហោះ ព្រមជាមួយពាក្យពេចន៍ប្លែកៗ បង្គប់អារម្មណ៍សោកស្ដាយ ក្រៀមក្រំ ព្រមទាំងមានពាក្យសម្ដីលាអ្នកទាំងអស់គ្នាយ៉ាងក្ដុក្ដួលទៀតផង ប៉ុន្ដែគ្រប់គ្នាហាក់ស្មានមិនដល់ថាលោកគិតខ្លីបែបនេះឡើយ។
សារដ៏កម្សត់នោះ MC ចេកខ្ចី បានរៀបរាប់ថា ៖ «អ្វីៗនៅសល់តែអនុស្សាវរីយ៍ប៉ុណ្ណោះ ស្ដាយណាស់ខ្ញុំមិនអាចជួបរឿងទាំងនេះទៅមុខទៀត។ ដល់ពេលវេលា ដែលខ្ញុំត្រូវឃ្លាតឆ្ងាយពីបងប្អូនហើយ។ មើលទៅខ្ញុំអស់បុណ្យត្រឹមនេះហើយ។ ផែនដីនេះលែងមានចំណែកខ្ញុំទៀតហើយ។ សុំទោសអ្នកម្ដាយរបស់កូនផង ដែលអ្វីៗកូនមិនបានធ្វើដើម្បីអ្នកម្ដាយបន្តទៀតបាន ព្រោះកូនអស់ក**ីសង្ឃឹមនឹងបន្តដំណើរទៅមុខទៀតហើយ មនុស្សជាទីស្រឡាញ់ទាំងឡាយអើយខ្ញុំទៅមុនហើយ…..សូមអាហោសិកម្មឱ្យខ្ញុំគ្រប់ៗគ្នាផង សាធុសាធុ»៕