គំរូល្អ! គ្រូវិន័យវិទ្យាល័យមួយនៅបន្ទាយមានជ័យ អប់រំណែនាំភ្លាមៗសិស្សលេងហ្គេមនៅសាលាមិនយកចិត្តទុកដាក់រៀន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ងើចសរសើរចំពោះចំណាត់ការរបស់សាលាវិទ្យាល័យផ្គាំ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលបានធ្វើការអប់រំណែនាំដល់សិស្សានុសិស្ស ដែលលេងហ្គេមក្នុងសាលា មិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រ។
ជាក់ស្ដែង បើតាមផេក វិទ្យាល័យ ផ្គាក់ បង្ហោះនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ឱ្យបានដឹងថា សិស្សានុសិស្សដែលយកទូរសព្ទមកលេងហ្គេមមិនយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ធ្វើឱ្យលទ្ធផលសិក្សាខ្សោយចុះ ប្រធានក្រុមវិន័យសាលាបានចាប់ដកហូតទូរសព្ទ និង យកសិស្សមកអប់រំណែនាំធ្វើកិច្ចសន្យាឱ្យឈប់លេងហ្គេមបន្តទៀត ហើយខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ។
ខាងវិទ្យាល័យ ក៏បានបញ្ជាកបន្ថែមឱ្យដឹងផងដែរថា បើមានលើកក្រោយមិនកែខ្លួនទេ ខាងសាលានឹងអញ្ជើញឪពុកម្តាយ ឬ អាណាព្យាបាលមកធ្វើកិច្ចសន្យានៅសាលាតែម្តង៕