(វីដេអូ) មោទកភាព! ចិត្ត កញ្ចនា កាន់ទង់ជាតិកម្ពុជាលើឆាកប្រគំតន្ត្រី Round Festival 2024 នៅកូរ៉េ
បន្ទាប់ពីរៀបចំការប្រគំតន្ត្រីទោល Pre-Show Round Festival កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅហើយនោះ តារាចម្រៀង Original Song ចិត្ត កញ្ចនា បានបន្តចេញពីប្រទេសកម្ពុជាចូលរួមសម្តែងការប្រគំតន្ត្រីនៅឯប្រទេសកូរ៉េទៀតកាលពីថ្មីៗនេះ។
ក្នុងនោះ កញ្ញា ចិត្ត កញ្ចនា គឺជាតារាចម្រៀងតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមសម្តែងក្នុងកម្មវិធី Round Festival 2024 នៅប្រទេសកូរ៉េ ដោយមានការសម្តែងនៅថ្ងៃទី ០៦ និង ០៧ ខែកក្កដា ឆ្នាំ ២០២៤។
ជាលើកទី ១ នៃការតំណាងប្រទេសកម្ពុជាទៅសម្តែងក្នុងកម្មវិធី Round Festival 2024 នៅប្រទេសកូរ៉េ នេះដែរ កញ្ញា ចិត្ត កញ្ចនា បានធ្វើឱ្យអ្នកគាំទ្រមានមោទកភាពយ៉ាងខ្លាំង ក៏ព្រោះក្រោយការសម្តែង តារាចម្រៀងស្រីរូបនេះបានកាន់ទង់ជាតិប្រទេសកម្ពុជាយ៉ាងធំ បង្ហាញថានាងជាសិល្បការិនីមកពីប្រទេសកម្ពុជា។
គួរជម្រាបថា ការចូលរួមសម្តែងនៅឯប្រទសកូរ៉េនោះដែរ កញ្ញា ចិត្ត កញ្ចនា មិនមែនទៅតែម្នាក់ឯនោះឡើយ ពោលគឺកញ្ញាបាននាំក្រុមរាំងផ្ទាល់ខ្លួន ក៏ដូចជាតន្ត្រីកររបស់កម្ពុជាឡើងឆាកអន្តរជាតិខាងលើរួមគ្នាផងដែរ៕