លក់ក្រមាបោះទុនជិត ១០ ម៉ឺនដុល្លារ មាន សូនីតា ចាញ់បោកលុយរាប់ពាន់ រ៉ាប់រងម្នាក់ឯង ប៊ិះនឹងបិទទាំងស្រុង

Share This

គ្រប់គ្នាសុទ្ធតែដឹងថា  តារាសម្តែង មាន សូនីតា នាងគឺជាស្ថាបនិកហាង ផ្ទះស្រលាញ់ ដែលលក់ផលិតផលក្រមាខ្មែរ និង សម្លៀកបំពាក់ធ្វើពីក្រមា។​ បើគិតមកទល់ពេលនេះ អាជីវកម្មហាងរបស់នាង ដំណើរការរយៈពេលប្រមាណ ៩ ឆ្នាំមកហើយ ដោយដំបូងឡើយនាងបានចាប់ផ្តើមបេសកកម្មមួយគឺ «ស្រលាញ់ក្រមាខ្មែរ»។

ហេតុតែស្រលាញ់អាជីវកម្មនេះ មិនថារវល់នឹងអាជីពសិល្បៈប៉ុនណា មាន សូនីតា នាងតែចំណាយពេលជាមួយហាងផ្ទះស្រលាញ់ជានិច្ច។ ហាងនេះមិនត្រឹមតែដាក់លក់ផលិតផលប៉ុណ្ណោះទេ តែថែមទាំងជាសហគមន៍ប្រជុំទៅដោយស្ត្រីខ្មែរជាអ្នកផលិត ដែលបង្កើតឡើងដោយ មាន សូនីតា ផ្ទាល់។

តាមរយៈបទសម្ភាសជាមួយ «ប្រជាប្រិយ» ការបើកអាជីវកម្មហាងផ្ទះស្រលាញ់ តារាសម្តែងមានងារជា រាជិនីក្រមារូបនេះ នាងបានបោះទុនជិត ១០ ម៉ឺនដុល្លារ។​ នាងថាតាំងពីបើកមក នាងមិនដែលចំណេញនោះទេ ព្រោះត្រូវចំណាយច្រើន ទំាងការបង្កើតសហគមន៍ ធ្វើឧបករណ៍កីតម្បាញ វត្ថុធាតុដើម និង ការធ្វើគម្រោងផ្សេងៗ។ នាងនិយាយទៀតថា អាជីវកម្មនេះ ជាអាជីវកម្មមួយដែលពិបាកបំផុតសម្រាប់នាង ពោលត្រូវចំណាយដើមទុនផង ពេលវេលាផង​ កម្លាំងកាយចិត្តផង រីឯការគ្រប់គ្រងមិនស្រួលឡើយ។ នេះបើធៀបទៅអាជីពសម្តែង នាងថតតែមួយភ្លែត អាចរកលុយបានយ៉ាងងាយស្រួល។​

រៀបរាប់បន្តទាំងទឹកភ្នែក នាងបានលើកពីអនុស្សាវរីយ៍ដ៏ជូរចត់មួយនៅក្នុងការរកស៊ីជំនួញនេះ គឺនៅអំឡុងបិទខ្ទប់កូវីដ-១៩។ នាងថាគ្រានោះ នាងពិបាកចិត្តខ្លាំងមែនទែន ហាងមិនមានចំណូល ចំណាយគ្រប់សព្វ រហូតត្រូវបង្ខំចិត្តបិទ។ ជាពិសេស លុយដែលកក់ជួលទីតាំងហាងប្រមាណ ៣ ទៅ ៤ ពាន់ដុល្លារ ក៏គេមិនព្រមបង្វិលឱ្យវិញទៀត។ ងាកទៅដៃគូដែលរកស៊ីជាមួយគ្នា គេក៏ចាកចេញទុកឱ្យនាងនៅដោះស្រាយតែម្នាក់ឯង។ និយាយរួម ងាកទៅណាក៏បញ្ហា ចុងក្រោយនាងសម្រេចចិត្តបិទ រួចមកបើកនៅផ្ទះផ្ទាល់ខ្លួនវិញ។

ពេលនោះនាងគិតដែរថា មានតែយើងខ្លួនឯងទេ ដែលត្រូវខំប្រឹងពុះពារខ្លួន​ឯង ហើយអ្វីដែលធ្វើឱ្យនាងជម្នះបានមកដល់សព្វថ្ងៃ គឺមានតែមួយគត់គឺក្តីស្រលាញ់។ នាងជាមនុស្សមិនដែលបោះបង់ និង មានមហិច្ឆតាមួយគឺ របស់ដែលនាងស្រលាញ់ នាងត្រូវតែធ្វើឱ្យបាន។ ក្រោយជួបព្យុះភ្លៀង  នាងនិយាយដែរថា នាងពិតជាមានមោទកភាពចំពោះខ្លួនឯង ដែលជាមនុស្សស្រី តែអាចជម្នះវាបានដល់ថ្ងៃនេះដោយខ្លួនឯង និង តែម្នាក់ឯង៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

(វីដេអូ) ពូកែគ្រប់មុខ! រ៉េត សារីតា ចូលបវរកញ្ញាក៏ខ្លាំង ចាប់អាជីពពិធីការិនីក៏ឆ្នើម ថែមទាំងចេះច្រៀងបានពីរោះទៀត

ឈឺពោះបត់ជើងធំពេក ងេងងោងជិះទៅបុ.កគូទឡានគេ ដល់ចុះទៅប្រាប់ហេតុផលគេមិនជឿ មានអីជុះដាក់ពេញផ្លូវ

មិនមើលនឹងភ្នែក! កំពូលតារាចម្រៀងប្រុស ៣ រូប ស្រុះដៃគ្នាជួយទិញស្រូវកសិករ ចែកជូនបងប្អូនខ្មែរខ្វះខាត

នៅថៃកំពុងប្រជុំ​រដ្ឋសភាសុខៗ មានកំប៉ុងទឹកដោះគោរមៀលធ្លាក់មកត្លែ ធ្វើឱ្យមន្រ្តីៗនាំគ្នាផ្អើលស្មានថាគ្រាប់បែ./ក

មិនទាន់ធូរដៃទេ! តាចេក នៅតែតស៊ូបន្តមុខរបរលក់ដូរបន្តិចបន្តួចយកកម្រៃដោះស្រាយជីវភាព

ព័ត៌មានបន្ថែម

តិចមើលអត់ដឹង? ត្រឹមគម្របដបប្លាស្ទិកសោះ អាចច្នៃក្លាយជាឈុតតម្លៃថ្លៃៗ ពាក់សុទ្ធតែតារាល្បីៗលំដាប់ពិភពលោក

កាបូបម៉ូដថ្មី! ស្រីៗមានម្នាក់មួយទៅណាក៏ចុះគេ ជាម៉ូដនិយមចេញសម្រាប់ចុងឆ្នាំ ខូឡិកហ្សិន F/W 2024-2025

ទិញពាក់យកហុងស៊ុយ! ហាងប៊្រេនល្បីៗនាំគ្នាច្នៃសម្លៀកបំពាក់ និង គ្រឿងអលង្ការជារូបពស់ អបអរឆ្នាំថ្មីឆ្នាំម្សាញ់

ឆ្វាចគ្រប់ឈុត! រ៉ូបហ្វេហ្សិនពីតារាហូលីវូដល្បីៗ បង្អួតគ្នាផ្អើលកម្មវិធី Golden Globes 2025

ឆ្នាំថ្មីស្ទីលថ្មី! បុរសៗចង់លាជីវិត Single ឱ្យស្រីៗលង់ អាចមើលការលេងខ្លួនជាមួយអាវធំរបស់តារាល្បីៗទាំងនេះបាន

ម្នាក់ៗខ្ញង់ៗណាស់! តារាសម្តែង និង ផលិតករភាពយន្តល្បីៗជាច្រើន ប្រជែងគ្នាលេងខ្លួនយ៉ាងប្រណីត ចូលរួមកម្មវិធីនៅទីក្រុងញ៉ូវយក

បើកឆាកឆ្នាំ ២០២៥ រ៉េននី ដារ៉ា សម្រេចបំណងប្រាថ្នា ដើរបង្ហាញម៉ូដលើឆាកលើកដំបូងនៅវៀតណាម

ពាក់ទៅកម្មវិធីចុងឆ្នាំត្រូវម៉ាច់ រ៉ូបបំផុសគំនិតពីទឹក រលើបរលោងអេឡេហ្គង់ ពោរពេញដោយភាពឆើតឆាយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ