Nine ស្រឡាំងកាំងខ្លាំង ក្រោយមិត្តលួចថតសកម្មភាពកំពុងផ្អែមល្ហែមជាមួយ Baifern
មួយរយៈធំមកហើយ ដែលតារាប្រុសរូបសង្ហា Nine Naphat បានប្រកាសទាក់ទងតារាស្រីរូបស្រស់ Baifern យ៉ាងបើកចំហនៅចំពោះមុខមហាជន។ យ៉ាងណាមិញ បន្ទាប់ប្រកាសមើលចិត្តគ្នាហើយ គេសង្កេតឃើញគូស្នេហ៍មួយគូនេះរឹតកាន់តែផ្អែមល្ហែមទៅៗមិនចាញ់គូស្នេហ៍រាប់ឆ្នាំរបស់តារាប្រុសស្រីផ្សេងៗនោះទេ។
បើងាកមកមើល Nine Naphat ពីមួយថ្ងៃទៅមួយថ្ងៃហាក់កាន់តែលង់ស្នេហ៍សង្សារបណ្តូលចិត្តលើសដើមស្ទើរដកចិត្តមិនរួចឡើយ រហូតធ្វើឱ្យអ្នកគាំទ្រ និង មិត្តៗក្នុងសិល្បៈឃើញហើយលួចញញឹមបិទមាត់មិនជិត និង ច្រណែននឹងជីវិតស្នេហ៍មួយគូនេះព្រាត។
តួយ៉ាង ថ្មីៗនេះ Nine Naphat ធ្វើឱ្យអ្នកគាំទ្រលួចច្រណែន Baifern មិនតិចឡើយ ក្រោយលោកបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាចំពោះមុខមនុស្សមិនតិចឡើយ ខណៈពេលកំពុងតែជិះឡាន ពោលគឺ បើទោះបីជាថ្ងៃខ្លះមិនបាននៅក្បែរគ្នា តែអ្នកទាំងពីរតែងខលរកគ្នាមិនដែលដាច់ឡើយ។ អ្វីដែលអ្នកគាំទ្រអៀនបំផុតនោះ ក្រោយឃើញ Nine Naphat ថើបទូរស័ព្ទដៃពេលកំពុងតែខលរកគូស្នេហ៍ រហូតធ្វើឱ្យមិត្តជំនិតដែលអង្គុយក្បែរទ្រាំមិនបានលួចថតបង្ហោះចំអន់ភ្លាម៕