Miss Grand វៀតណាម ខកចិត្តយំគគ្រូកក្រោយឆាក ក្រោយមិនបានចូលដល់ Top កំពូល ១០ នាក់
ក្រោយពីឆ្លងកាត់ប្រកួតយ៉ាងស្វិតស្វាញរយៈពេលមួយខែពេញនៅ កោះបាលី និង ទីក្រុង ចាកាតា ប្រទេសឥណ្ឌូនស៊ីមក កាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធី Miss Grand International 2022 ក៏បានរកឃើញហើយនូវជ័យលាភីបវរកញ្ញាឯកប្រចាំឆ្នាំ ២០២២ ដោយបានទៅលើ Miss Grand មកពីប្រទេសប្រេស៊ីល គឺនាង Isabella Menin។
ដោយឡែក ងាកទៅមើលបវរកញ្ញាប្រទេសវៀតណាមវិញ ឆ្នាំនេះបានរបូតឱកាសមិនអាចមានសមត្ថភាពឈានចូល Top កំពូលទាំង ១០ នាក់ឡើយ ដែលធ្វើឱ្យមហាជនប្រទេសនេះមានការអន់ចិត្តរហូតចូលទៅចុចរូប Reaction មិនពេញចិត្តពេញផេកផ្លូវការ Miss Grand International។ ជាពិសេសគេក៏សង្កេតឃើញមានការចុច Unfollow គណនីអ៊ីនស្តាក្រាម Miss Grand International ថែមទៀតផង។
ទន្ទឹមនឹងនោះ សម្រាប់បវរកញ្ញាវៀតណាមផ្ទាល់បន្ទាប់ពីគ្មានឈ្មោះស្ថិតក្នុង Top ១០ ទេ គេឃើញនាងបានទ្រហ៊ោយំនៅខាងក្រោយឆាកយ៉ាងខ្លាំងស្ទើរតែខ្សោះទឹកភ្នែក ព្រោះដោយឆ្នាំមុនវៀតណាមទទួលបានមកុដ តែសម្រាប់ឆ្នាំនេះបែរជាមិនបានចូលសូម្បី Top ១០ ពិតធ្វើឱ្យនាងមានអារម្មណ៍ខូចចិត្តជាខ្លាំង។ យ៉ាងណាមិញ ជាមួយគ្នានេះគេក៏បានឃើញមានបណ្ដាអ្នកគាំទ្រប្រទេសផ្សេង រួមនឹងប្រទេសវៀតណាមផ្ទាល់ បានផ្ញើសារផ្តល់កម្លាំងចិត្តដល់នាងផងដែរ៕