អ្នកបញ្ចូលសំឡេងល្បីឈ្មោះ ស៊ឹម ឃីចិន្តា ធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
មហាជនលេងបណ្ដាញសង្គមដែលនិយមតាមដានទស្សនាខ្សែភាពយន្តភាគក្រៅប្រទេសមាន ថៃ ចិន កូរ៉េ ហុងកុង កន្លងមកធ្លាប់បានស្គាល់ហើយពីអ្នកបញ្ចូលសំឡេងជាភាសាខ្មែរ អ្នកស្រី ស៊ឹម ឃីចិន្តា ដែលជាអ្នកបញ្ចូលសំឡេងដ៏ល្បីឈ្មោះមួយរូបប្រចាំស្ថានីយទូរទស្សន៍ PNN។
យ៉ាងណាមិញ ថ្មីៗកន្លងទៅនេះ អ្នកបញ្ចូលសំឡេងល្បីឈ្មោះ អ្នកស្រី ស៊ឹម ឃីចិន្តា ធ្វើឱ្យមហាជន ក៏ដូចជាអ្នករួមអាជីពមានការបារម្ភខ្លាំង ក្រោយពីទទួលដំណឹងថាអ្នកស្រីបានធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលត្រូវធ្វើការវះកាត់ជំងឺមួយ។
បើតាមរយៈការបង្ហោះលើហ្វេសប៊ុកផេកសមាគមមិត្តអ្នកបញ្ចូលសំឡេង ដែលបានយកថវិកាជូនដល់អ្នកស្រី ស៊ឹម ឃីចិន្តា បានឱ្យដឹងថាស្ថានភាពជំងឺរបស់អ្នកបញ្ចូលសំឡេង ស៊ឹម ឃីចិន្តា នៅពេលនេះគឺអ្នកស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ក្រោយពីវះកាត់ប្រម៉ាត់រួចរាល់៕