គង់ ចាន់ស្រីមុំ និង ស្វាមី នាំគ្នាទៅសាកថ្មជីវិតនៅសមុទ្រលើកនេះ អ្នកគាំទ្រសង្ស័យមានដំណឹងល្អរឿងកូនទី ២
តារាសម្ដែងស្រី គង់ ចាន់ស្រីមុំ និង លោក គឹម សីហា គឺជាគ្រួសារតារាខ្មែរមួយគូដែលពោរពេញដោយសុភមង្គល និង សេចក្តីសុខ ចាប់តាំងពីកាន់ដៃគ្នាសាងគ្រួសារមក គេឃើញថាគ្រួសារតារាខ្មែរមួយគូនេះ ពុំដែលលេចឮពាក្យចចាមអារ៉ាម ឬ រកាំរកូសក្នុងគ្រួសារឡើយ ពោលគឺមានតែភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។
បច្ចុប្បន្ន តារាប្រុសស្រីគូនេះ មានកូនស្រីម្នាក់គួរឱ្យស្រឡាញ់ដែលមានឈ្មោះថា គឹម សីហ៍មរកត ហៅ ម៉ូម៉ូ។ ទន្ទឹមនឹងមានកូនស្រីម្នាក់ចូលក្នុងរង្វង់គ្រួសារនេះ គេឃើញថាតារាស្រី គង់ ចាន់ស្រីមុំ និង លោក គឹម សីហា កាន់តែមានសេចក្តីសុខទ្វេដង ហើយកន្លងមកជាច្រើនឆ្នាំ អូន ម៉ូម៉ូ ក៏ធំដឹងក្តីហើយដែរ ក្នុងនោះមហាជនតែងទន្ទឹងរង់ចាំមើលកូនទី ២ របស់ពួកគេយ៉ាងអន្ទះសា។
យ៉ាងណាមិញ បន្ទាប់ពីធ្វើខួបកំណើតខ្លួនឯង និង កូនស្រីបណ្ដូលចិត្ត កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ថ្មីៗនេះ តារាស្រី គង់ ចាន់ស្រីមុំ និង គ្រួសារស្រាប់តែធ្វើដំណើរទៅលេងកម្សាន្តនៅឯសមុទ្រខេត្តព្រះសីហនុ ដោយបានបង្ហាញភាពផ្អែមល្ហែមប្រៀបបីដូចរៀបការថ្មីថ្មោងហើយទៅក្រេបទឹកឃ្មុំអ៊ីចឹង ដែលនេះបានធ្វើឱ្យមហាជនសង្ស័យថា អ្នកទាំងពីរប្រហែលជាត្រៀមយកកូនទី ២ ឬយ៉ាងណា?
ទន្ទឹមនឹងការបង្ហោះរូបភាពផ្អែមល្ហែមកៀកកើយគ្នាហើយ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះសារយ៉ាងមានន័យទៀតថា ៖ «ក្រោយពេលញ៉ាំអាហារពេលយប់ហេីយ បេះដូងស៊ីជម្ពូតែម្តង មនុស្សពីរនាក់ស្រឡាញ់គ្នា ទាល់តែខ្លាចបាត់បង់គ្នា ទើបគេហៅថាស្រឡាញ់»៕